BREAKING NEWS
Search

លី​គ​(LEAGUE)​កំពូល​របស់​កម្ពុជា​រីកចម្រើន​ខ្លាំង

​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Felix G.Dalmas​ បាន​ធ្វើ​ការ​កត់សម្គាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លី​គ​(LEAGUE)​កំពូល​របស់​កម្ពុ​ជាមាន​ការរីកចម្រើន​ខ្លាំង។

​គ្រូបង្វឹក​ ដែល​មាន​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ជាមួយនឹង​លោក Keisuke Honda​ ដែល​ជា​អ្នកចាត់ការ​ទូទៅ។ គ្រូបង្វឹក​វ័យក្មេង​ជាងគេ​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រូបនេះ បាន​សង្កត់​ពី​លី​គ​កំពូល​កម្ពុជា​ថា លី​គ​កំពុងមាន​ភាពប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ​សម្រាប់​ការរីកចម្រើន​និង​ការអភិវឌ្ឍ ប៉ុន្តែ​ពិតជា​អស្ចារ្យ​ណាស់ ដែល​ឃើញ​ក្លឹប​នានា​កំពុង​ឆ្ពោះ​ទៅ​រក​ទិសដៅ​វិជ្ជមាន​។ លោក​Felix G.Dalmas​បាន​និយាយ​ដូច្នេះ​ថា ខ្លួន​លោក​ផ្ទាល់​និង​ក្រុម​គ្រូ​បង្វឹក​ជម្រើសជាតិ​ តែងតែ​មើល​ការប្រកួត​របស់​ពួកគេ​ទាំង​ផ្ទាល់​និង​តាម​វីដេអូ។ លោក​មាន​អារម្មណ៍​ថា​ក្រុម​ភាគច្រើន​នៅ​ឆ្នាំនេះ​ កំពុង​ព្យាយាម​លេង​បាល់ទាត់​ប្រកបដោយ​ភាព​ក្លាហាន​។

ការប្រកួតប្រជែង​ជាមួយនឹង​ការលេង​បែប​រៀបចំ​ (Build ups)​ និង​ការ​បញ្ចូល​គ្នា​រវាង​កីឡាករ​និង​កីឡាករ។ វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​កីឡាករ​អ្នកគាំទ្រ​និង​ជាពិសេស​សម្រាប់​ដំណើរ​វិវឌ្ឍន៍​នៃ​បាល់ទាត់​កម្ពុជា​។ ​នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​បើ​ធៀប​ទៅ​កាលពី​២​ឆ្នាំមុន​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ឃើញ​លី​គ​កំពុង​ឆ្ពោះទៅកាន់​ទិសដៅ​នោះ​។ យើង​ពិតជា​រីករាយ​ណាស់ ​ដែល​បាន​ឃើញ​កីឡាករ​ក្មេងៗ​ទទួល​បាន​ឱកាស​លេង​។

​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​កត់សម្គាល់ថា តែ​លី​គ​រីកចម្រើន​ គឺ​ក្រុម​ជម្រើសជាតិ​ នឹង​រីកចម្រើន​ហើយ ​ព្រោះ​ក្រុម​ដែល​ជា​តំណាង​ឲ្យ​ជាតិ​(​ជម្រើសជាតិ​)​កកើត​ឡើង​ដោយសារ​កីឡាករ​ល្អៗ​ ដែល​លេង​ឲ្យ​ក្រុម​ដែល​លេង​ក្នុង​លី​គ៕​
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ hun sen cup៖​ ទ័ព ព្រៃវែង ណាហ្គា​វើ​ល ភ្នំពេញ​ក្រោ​ន សុទ្ធតែ​ឈ្នះ​នៅ​ជើង​ទី​១ ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​