មនុស្ស ២ នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថភ្លើង​ធ្លាក់ផ្លូវនៅអូស្ត្រាលី

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​  ធ្វើ​ដំណើរ​នៅចន្លោះរវាង​ទីក្រុង​ធំ​បំផុត​ទាំង ២ របស់​អូស្ត្រាលី ​​បាន​ធ្លាក់​ផ្លូវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​កុម្ភៈ​ម្សិលមិញ​នេះ។

 

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​និយាយ​ថា​រថភ្លើង​ពី​ក្រុង Melbourne ទៅ​ទីក្រុង Sydney បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្បែរ​ក្រុង Wallan។ ប៉ូលិស​បាន​បញ្ជាក់​ថា​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​ និង​មាន​អ្នក​របួស​ធ្ងន់​ស្រាល​ជាច្រើន។ ក្រុម​រថយន្ត​សង្គ្រោះ​បន្ទាន់ Victoria បាន​និយាយ​ថា​ មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​ Melbourne ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ហើយ​មនុស្ស​បួន​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​កំពុងតែ​ពិនិត្យមើល “។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ប្រហែល​ជា​មិន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

រូប​ភាព​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ បាន​បង្ហាញ​ពីទូ​រថភ្លើង​នៅ​សង​ខាង​និង​នៅ​មុំ​ក្បែរ​ផ្លូវ​ដែក​បាន​ធ្លាក់​ទៅ​ផ្លូវ​មួយ​ទៀត។
ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​មាន​មនុស្ស​ប្រហែល ១៦០ នាក់​បាន​ជិះ​នៅ​លើ​រថភ្លើង​ នៅ​ពេល​មាន​គ្រោះថ្នាក់​នេះ​ភ្លាមៗ ​មុន​ម៉ោង ៧ : ៤៥ នាទី​ល្ងាច ។ ចំណែក រថយន្ត​សង្គ្រោះ​បន្ទាន់​ជាង ២០ គ្រឿង​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​ភ្លាមៗ​ដែរ ៕

 

ចុចអាន៖រដ្ឋ​មន្ត្រី​ឥណ្ឌូណេស៊ី​ណែនាំ​ថា “អ្នកមាន” គួរ​តែ​រៀបការ​ជាមួយ “អ្នកក្រ” ដើម្បី​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ

ចុចអាន៖ទុក​កូន​ ១០ខែ​នៅ​ផ្ទះ​តែឯង ត្រលប់មក​វិញ​កូន​ត្រូវ​ស្លាប់ដោយសារអគ្គិភ័យ

 

ប្រែសម្រួល៖ សាង ស្រីល័ក្ខ