ហុងស៊ុយទម្រង់មុខ ៣ យ៉ាងនៃមនុស្ស​ដែល​វាសនាចារមកជាមហាសេដ្ឋី​
BREAKING NEWS
Search

ហុងស៊ុយទម្រង់មុខ ៣ យ៉ាងនៃមនុស្ស​ដែល​វាសនាចារមកជាមហាសេដ្ឋី​

តើ​សញ្ញា​នៃ​រូបរាង​កាយ​ទូទៅ​អ្វីខ្លះ​ ដែល​បង្ហាញ​ថា ​​មនុស្ស​ម្នាក់​នោះ​មាន​វាសនា​ក្លាយ​ជា​មនុស្ស​ល្បីល្បាញ​និង​ជា​អ្នក​មាន​បាន? មាន​ភាព​ស្រដៀង​គ្នា​របស់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​នេះ ជា​ញឹកញាប់ ​ទម្រង់​មុខ​រាងកាយ​របស់​ពួកគេ​គឺ​តំណាង​ឱ្យ​អ្វី​ដែល​មាន​ក្នុង​​ជីវិត​រស់នៅ។

យោង​ទៅ​តាមក្បួនពី​បុរាណ ​សញ្ញា​លើ​រាងកាយ​ចំនួន ៣ ចំពោះ​មនុស្ស​ដែល​អាច​មាន​វាសនា​ក្លាយ​ជា​អ្នក​មាន៖

១. ទម្រង់​មុខ​មាន​រាង​ការ៉េ

ទម្រង់​មុខ​ដែល​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ​គឺ​មុខ​រាង​ការ៉េ។ នេះ​មាន​ន័យ​ថា​ ផ្ទៃមុខ​មាន​ទទឹង​ស្មើគ្នា​ចាប់​ពី​ថ្ងាស​រហូត​ដល់​ថ្គាម។ នេះ​ក៏​ព្រោះ​តែ​មុខមាត់​តំណាង​ឱ្យ​ជីវិត ​ហើយ​រូបរាង​បង្ហាញ​ពី​លក្ខណៈ​ទូទៅ​នៃ​ជីវិត​និង​ការ​ឡើង​ចុះ។

នៅ​ក្នុង​រូប​វិទ្យា ​រាង​ចតុកោណ​មួយ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ធាតុ​ឈើ​ ​រឹងមាំ ​អាច​បត់បែន​បាន ​និង​លូតលាស់​តាម​ពេលវេលា។ ចំណែក​ឯ​រាង​ការ៉េ​​ តំណាង​ឱ្យ​ផែនដី​ដែល​រឹងមាំ​ និង​មាន​ស្ថិរភាព​ជាប់គ្នា។ ធាតុ​ទាំងពីរ​នេះ​គឺ​ជា​ធាតុ​រឹងមាំ​ និង​មាន​ស្ថិរភាពដែលត្រូវបានផ្សារភ្ចាប់គ្នា។

២. ចង្កា​មូល​មាន​សាច់​ពេញ​និង​លេចធ្លោ

មហា​សេដ្ឋី​ភាគច្រើន​តែង​មាន​ចង្កា​មូល​និង​លេចធ្លោ​ជា​ពិសេស។ ចង្កា​ជា​និមិត្តរូប​នៃ​ឆ្នាំ​ជីវិត​របស់​មនុស្ស។ ចង្កា​ដែល​មាន​សាច់​ពេញ​មើល​ទៅ​រឹងមាំ ​គឺ​ជា​សញ្ញា​នៃ​ទ្រព្យសម្បត្តិ​ក្នុង​វ័យ​ចំណាស់។ ជាក់ស្ដែង​មើល​តែ​មហា​សេដ្ឋី​ Amancio Ortega ( ម្ចាស់ Zara ) និង​លោក Larry Page (សហ​ស្ថាបនិក​ហ្គូហ្គោល )។ សុភាព​បុរស​ទាំងពីរ​នាក់​នេះ ​មាន​ចង្កា​ដែល​មាន​សាច់​ពេញ​និង​លេចធ្លោ។

៣. ច្រមុះ​ស្រួច

លក្ខណៈ​សរីរវិទ្យា​ទូទៅ​មួយ​ផ្សេង​ទៀត​ សម្រាប់​អ្នក​ដែល​អាច​ក្លាយ​ជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក ​គឺ​ច្រមុះ​មាន​រាង​ស្អាត​ឬ​ស្រួច។ ច្រមុះ​តំណាង​ឱ្យ​ទាំង​ការងារ​និង​ទ្រព្យសម្បត្តិ​ក្នុង​អំឡុង​ពេល​ពាក់​កណ្ដាល​ជីវិត។ មនុស្ស​ដែល​មាន​ច្រមុះ​បែបនេះ ​ភាគច្រើន​មាន​ទ្រព្យ​ស្តុក​ស្ដម្ភ​ដោយសារ​តែ​សមត្ថភាព​ពិសេស​របស់​ពួកគេ ​ក្នុង​ការ​ធ្វើអ្វី​ពិសេស​ដែល​ត្រូវ​ការ​ជំនាញ​ខ្ពស់។

មើលតែ ​Bill Gates​ គឺ​ជា​ឧទាហរណ៍ លោក​ជា​មនុស្ស​មាន​ច្រមុះ​ ស្រួច​ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​រូបភាព ​គឺ​ច្រមុះ​នេះ​មាន​ទំហំ​ធំ ​រីឯ​ស្លាប​ច្រមុះ​របស់​លោក​រាង​តូច។ ផ្ទុយ​ទៅ​វិញ Warren buffet មាន​ច្រមុះ​ធំ​ហើយ​សាច់​ណែន។ ។ នេះ​បង្ហាញ​ថា Warren buffet មាន​មនុស្ស​ជា​ច្រើន​ជួយ​គាត់​ឱ្យ​​ទទួល​បាន​ជោគជ័យ៕

ចុចអាន៖The New Yorkerទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិត​ឯកជន​ស្ថាបនិកហ្វេសប៊ុក​

ចុចអាន៖មេរៀន៥ ​ពី​លោកស្រី Estee Lauderអានហើយប្តូរជីវិតអ្នក

ប្រែសម្រួល៖ សាង ស្រីល័ក្ខ