BREAKING NEWS
Search

សរសេរ CVរបៀបសាមញ្ញ ៣ យ៉ាងនេះ មានប្រសិទ្ធិភាពខ្លាំង

ទាំងនេះជាគន្លឹះចំនួន ៣ ធំៗ ដែលជួយបេក្ខជនកំពុង​ស្វែងរកការងារក្នុងការ សរសេរប្រវត្តិរូបខ្លីនិងទាក់ទាញ​ប្រកបដោយប្រសិទ្ធភាព។

១/ ប្រវត្តិរូបត្រូវផ្អែកតែលើការពិត

មនុស្សមួយចំនួន ចូលចិត្តសរសេរអួតពីនេះពីនោះ ដែលសុទ្ធតែមិនចាំបាច់ក្នុងប្រវត្តិរូប។ការពិតទៅ នៅពេលនិយោជកនិងអ្នកជ្រើសរើសបុគ្គលិកមើលប្រវត្តិរូបសង្ខេប ពួកគេរមែងស្វែងរកការពិតពីអ្នក និងជំនាញដែលអ្នកមានប៉ុណ្ណោះ។ ខាងស្ថាប័ន មិនខ្វល់ថា អ្នកជានរណាឡើយ ពួកគេចង់ដឹងតែពីលទ្ធផលការងារនៅក្នុងអាជីពកន្លងមក ថាតើអ្នកសមនឹងការងារថ្មីនេះដែរទេ។

ដូច្នេះកុំបូរបាច់អួតពីអ្វីដែលមិនមែនជំនាញ ឬបទពិសោធន៍ សូមសរសេរតែជំនាញរឹងនិងសមិទ្ធិផលដែលមានបានហើយ។ នោះប្រវត្តិរូបសង្ខេបរបស់អ្នកនឹងកាន់តែប្រសើរឡើង។

២/ កែសម្រួលប្រវត្តិរូបសម្រាប់តំណែងថ្មី

កែសម្រួលប្រវត្តិរូបសង្ខេប ប្រសិនបើដាក់ពាក្យកន្លែងធ្វើការថ្មី ព្រោះថាតម្រូវការក្រុមហ៊ុននីមួយៗរមែងមានលក្ខខណ្ឌខុសគ្នាតាមតួនាទី។ បើប្រវត្តិរូបមិនមានពាក្យគន្លឹះពាក់ព័ន្ធជាមួយស្ថាប័នទេ អ្នកអាចប្រឈមនឹងការជម្រុះចេញ។

ផ្ទុយទៅវិញ ត្រូវបង្កើតប្រវត្តិរូបសង្ខេបដែលមានភ្ជាប់ជាមួយបទពិសោធន៍ការងារ និងគុណវុឌ្ឍិដែលអ្នកមានទាំងអស់។ បន្ទាប់មកចម្លង និងបិទភ្ជាប់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រវត្តិរូបថ្មីជាតែឯកសារមួយ ដែលត្រូវទៅនឹងទីតាំងដែលអ្នកកំពុងដាក់ពាក្យ។

៣/ កុំចំណាយពេលជួលគេឲ្យសរសេប្រវត្តិរូបរបស់ខ្លួន

អ្នកខ្លះ យល់ច្រឡំថា ការបង្កើតប្រវត្តិរូបឥតខ្ចោះនឹងជួយខ្លួនឱ្យមានការងារធ្វើ។ តាមពិតគោលបំណងនៃប្រវត្តិរូបសង្ខេបគឺដើម្បីបង្ហាញពីលក្ខណៈសម្បត្តិ និងជំនាញរបស់អ្នក មិនមែនជាការសរសេរល្អគ្មានទាស់នោះទេ។ អ្នកជ្រើសរើសនិងនិយោជក មិនមានពេលវេលាខ្ជះខ្ជាយសម្ភាសន៍បេក្ខជនដាក់ពាក្យសុំដែលមិនបង្ហាញជំនាញត្រឹមត្រូវលើប្រវត្តិរូបឡើយ។ ប្រវត្តិរូបសង្ខេប គឺជាវិធីមួយសម្រាប់ស្ថាប័នដើម្បីចម្រាញ់យកបេក្ខជនដោយផ្អែកលើលិខិតសម្គាល់របស់បេក្ខជនម្នាក់ៗ។ ដូច្នេះសូមកុំចំណាយពេលនិងថវិកាដើម្បីជួលគេសរសេរប្រវត្តិរូបរបស់ខ្លួនឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ WORK IT DAILY

ចុចអាន៖ ត្រៀម៥ ជំហាន​ ពេញដោយក្តីជឿជាក់​ក្នុង​ពេល​សម្ភាសន៍រកការងារ

ចុចអាន៖ ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារ​ខ្លាំងមួយ