BREAKING NEWS
Search

ក្រុម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា​៣៥​ប្រភេទ​កីឡា ត្រឡប់​ចូល​ហ្វឹកហាត់​វិញ

​ក្រុម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា​ចំនួន​៣៥​ប្រ​ភេ​កីឡា នឹង​ត្រឡប់​មក​ចូល​ហ្វឹកហាត់​ឡើងវិញ​នា​ថ្ងៃ​ទី​១​ ខែ​កក្កដា​ខាង​នេះ​។​ នេះ​បើ​តាម​ក្រសួង​អប់រំ យុវជន​និង​កីឡា​ប្រកាស​ឲ្យ​ដឹង​នោះ។

​លោក​ណ្ឌិ​ត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា​ចំនួន​៣៥​ប្រ​ភេ​កីឡា រួមមាន កីឡា​ជន​ពិការ អនុរក្ស គ្រូ​បង្វឹក គ្រួ​ជំនួយ កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ ត្រឡប់​មក​ចូល​ហ្វឹកហាត់​ឡើងវិញ​រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ បន្ទាប់​ឈប់សម្រាក​ជាង​៥​ខែ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នោះ។

​សម្រាប់​ការ​ប្រមូល​ផ្តុំ​ឆ្នាំនេះ មាន​៣៤​ប្រភេទ​កីឡា និង ក្រុម​កីឡា​ជន​ពិការ​ផង សរុប​ទាំងអស់​មាន​ចំនួន ៥១៦​នាក់ ក្នុង​នោះ​មាន​កីឡា​តេ​ក្វាន់​ដូ​WT ប៉េតង់ ជឺ​ជី​តស៊ូ គុន​ល្បុក្កតោ ប្រដាល់​គុន​ខ្មែរ ប្រដាល់​សកល បាល់ទះ បាល់បោះ សូ​ហ្វ​តិ​ន្នី​ស ម៉ូតូ​ទឹក អត្តពលកម្ម ហែល​ទឹក វាយ​កូន​បាល់ វូ​ស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោចក្រយាន គុន​ដាវ ជិះ​សេះ វាយ​កូនឃ្លី​លើ​តុ វាយ​សី ទ្រី​យ៉ា​ត្លុង ។​កីឡា​កា​រ៉ា​តេ ទូក​ប្រពៃណី និង​អន្តរជាតិ យូ​ដូ ទូក​ក្តោង វាយកូនគោល បាញ់​កាំភ្លើង កីឡា​រាំ វូ​វី​ណា​ម តេ​ក្វាន់​ដូ ITF សូ​រិ​ន​កាំបូ និង​អុកចត្រង្គ។

​ក្រសួង​អប់រំ យុវជន និង​កីឡា ខិតខំ​រៀបចំ​ឲ្យ​មានការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ឡើងវិញ និង​ទាន់​ពេល​វេលា ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ជាពិសេស​គឺ​គោលដៅ​ចម្បងៗ គឺ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម និង ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕

អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ម៉ឺន មេ​ឃា អាច​យកឈ្នះ​ជើងចាស់ សុខ សា​វិ​ន បាន​ឬ​អត់?