ទ្រព្យជាប់ខ្លួន3យ៉ាង ​​ដែលនាំឱ្យ​ធ្វើអ្វី​ក៏បរាជ័យ​

ជោគជ័យ​ ឬបរាជ័យ​លើលោកយើងនេះ ភាគច្រើន​ផ្អែកលើចរិត​អ្នកប្រព្រឹត្តិ។ ទោះណាជា​ចំណេះ​ដឹង និងឱកាស​អាចជួយ​ឱ្យ​គេនោះ បានអនុវត្តិ ប៉ុន្តែ​ចរិតលក្ខណៈនឹង​នាំឱ្យគ្រប់យ៉ាង​មិនទៀងទាត់​ ហើយភាពមិនទៀងទាត់នឹង​​នាំទៅរក​បរាជ័យ។

ចរិតលក្ខណៈទំាងនេះ មានលើអ្នកណា​ អ្នកនោះ​នឹង​សោកសង្រេងក្នុងវិបត្តិ៖

ទីមួយ ចរិត​តក់ក្រហល់

មនុស្ស​តក់ក្រហល់គ្មាន​អំណត់និងគ្មាន​គោលដៅ។ ពួកគេ​រមែង​មានភាពមិនច្បាស់លាស់ក្នុងសកម្មភាព​ប្រចាំថ្ងៃ​ដោយសារ​មិនយល់អំពី​ទសដៅខាងមុខ​ថែមទំាង​មិនបាន​ទទួល​យកចំណុចខ្លាំងខ្សោយរបស់ខ្លួន​មកកែច្នៃ។ តើ​យើង​ធ្វើយ៉ាងណា​ទទួលបានជោគជ័យ​ប្រសិន​បើ​យើងមិនដឹង​ពីគោលដៅ​ពិត​ហើយ​តក់ក្រហល់ធ្វើតាម​អ្នកនេះបន្តិច​អ្នកនោះបន្តិច។ ការសម្រួចសកម្មភាពរបស់យើងឱ្យមាន​លទ្ធផល​ពុំមែនជារឿងដែលងាយស្រួល​ស្រាប់ហើយ​បូកផ្សំនិងភាពមិនច្បាស់លាស់ទៀត​តើយើង​ប្រកួតប្រជែង​ដោយវិធីណា?

ទីពីរ ចរិត​មើលស្រាល​ការងារ

មនុស្ស​ជាច្រើន​យល់ថា អ្វីក៏ងាយ​ដែរ។ ការ​មើលលើអ៊ីធើណេត​បន្តិចបន្តួច​ក៏យល់ថា​ចេះទំាងស្រុង។ ការសាក​ជោគជ័យបានខ្លះ ក៏​គិតថា​ជាជំនាញ​ចុងក្រោយ​គឺការខកចិត្ត​។ ការខកចិត្តជាបន្តបន្ទាប់​តែងតែនាំមក​នូវ​ការធ្លាក់ចុះនៃសន្ទុះចិត្ត​។ ការងារណាដែលគ្មាន​សន្ទុះចិត្ត​ វាមិនជោគជ័យ​ទេ​ទោះបាន​ក៏មិនយូរដែរ។

ទីបី ប្រើ​អារម្មណ៍

ការស្មគ្រ័រួមការងារ ជាមួយ​ក្រុមមនុស្ស​មិនល្អ ​ដោយសារតែគេ​នោះ​ត្រូវអារម្មណ៍ខ្លួន ទំាងដឹងថា គេនោះស្ទើរ​​ និងគ្មាន​លទ្ធភាពឬជំនាញពិត​ ព្រោះតែដើម្បីបាន​គ្នា បានបណ្តាញ ចុងក្រោយ​គឺខាតបង់ពេលវេលា បាត់បង់ធនធាន កេរ៍ឈ្មោះ និងគ្មាន​ទីផ្សារ​។ ការជ្រើស​រើសមនុស្ស​មករួមអាជីព​ ពុំមែន​ជារឿងលេងសើច​ដែលអាច​ធ្វើតាម​អារម្មណ៍នឹកឃើញឡើយ ព្រោះ​មនុស្ស​ជាអាវុធដ៏សំខាន់នៃជោគជ័យ​ឬបរាជ័យ។ ប្រសិន​យើង​រើសយក​នៅក្បែរមនុស្ស​អវិជ្ជមាន​ លទ្ធផល​គឺ​អវិជ្ជមាន​។

Mr Tomorrow