មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត
BREAKING NEWS
Search

មុនពេលបង្កើតមុខរបរថ្មី បីយ៉ាងបន្ទាន់នេះដែល​ត្រូវគិត

អាកប្បកិរិយាជាទូទៅក្នុងចំណោមអ្នកប្រើប្រាស់ទំនិញ ឬសេវាកម្មនានាបានផ្លាស់ប្តូរហើយ។ អ្វី​ដែលអ្នកកំពុង​គិត អាចថាមិនត្រូវទំាងស្រុង​ទៀត​នោះទេ អ្វី​ដែល​អ្នកជោគជ័យមុននិយាយក៏មិនប្រាកដថាត្រូវដែរ  ព្រោះទីផ្សារកំពុងប្តូរ ក្រឡាប់ចាក់។

ប្រសិនអ្នករឹងទទឹង​ត្រូវតែធ្វើ អ្នកនឹង​ខកចិត្ត​ប្រសិនមិនបានគិតបីចំណុចនេះសិន។

១ ការ​បង្កើតម៉ាកឬយីហោហាង
ការ​បង្កើតយីហោសម្រាប់សហគ្រិនឬអាជីវកម្មខ្នាតតូច និង​ការ​ស្វែងរកអតិថិជន នឹងពិបាកការកំណត់​ដោយភ្នែក​ឬត្រឹមការឮអ្នកផងនិយាយនឹង​ក្លាយជារឿងគ្មានប្រយោជន៍ ។ គួរចូលរួមជាមួយក្រុមបណ្តាញ ឬសភាពាណិជ្ជកម្មណាមួយ​ដែលមិនកុហក ហើយ​មាន​សមាជិកមានប្រយោជន៍ មិនមែន​គ្រាន់តែសម្រាប់មកជួបជុំជប់លៀងឡូយឆាយ។

កា​រជួបជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ចែករំលែកយោបល់គឺមានតម្លៃ ។

២ កំណត់ទីផ្សារនិងគូប្រជែង
កំណត់ថាតើអតិថិជនគោលដៅរបស់អ្នកជានរណា ពួកគេមាន​អាយុ របៀបរស់នៅកម្រិតណា ប្រាក់ចំណូល ការចំណាយ ដែលគេហ៊ាន​ចាយ។

ក្រោយមក ការ​ស៊ើបអង្កេតរកអ្នកប្រជែងកាន់តែ មានសារៈសំខាន់ដើម្បីនឹង​ស្វែងយល់ថាតើបច្ចេកទេសទីផ្សារអ្វីខ្លះដែលគេកំពុងប្រើ។ វាយតម្លៃភាពខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ​យក​​មក​អភិវឌ្ឍគំនិតថ្មីៗឱ្យយើងលេចធ្លោជាង​ឈាន​ទៅ​ព្យាយាមសេវាកម្រិតខ្ពស់ជាង​និងថោកជាង។

៣ ពង្រឹង​ផលិតផល ឬសេវាកម្មរបស់យើង​
ការកាត់បន្ថយតម្លៃរបស់យើង មិនមែនជាយុទ្ធសាស្រល្អ ផ្តួលដៃគូប្រកួតប្រជែងនោះទេ។ ត្រូវប្រៀបធៀបតម្លៃនិងចំណូលចិត្តអតិថិជន។  លុយដែលបានចំណាយលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍សេវាកម្ម គឺប្រាក់ខែសម្រាប់ទទួល​បា​នបុគ្គលិកជំនាញ​ដែលល្អៗជាង​ អាចជាយុទ្ធសាស្ត្រឈ្នះៗ។ ប្រតិទិនទីផ្សារគួរតែត្រូវបានគ្រោងទុកមួយឆ្នាំជាមុន។ រៀបចំថវិកាសម្រាប់គំាទ្រការ​ផ្សាយពាណិជ្ជកម្មពេញមួយឆ្នាំ ពិសេស​ថ្ងៃឈប់សម្រាកលើបណ្តាញ​សង្គម និង​កំណត់ពេលវេលាឱ្យបានល្អិតល្អន់បំផុត។

សាយ ពេជ្រ