ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ស្រីថៃល្បី ​៤​នាក់ត្រៀម​ដឹក​ដៃ​គូ​ស្នេហ៍​ចូល​រោងការ​ឆាប់​ៗនេះ

តារា​សម្ដែង​ថៃ​ស្រី​ ៤​នាក់​និង​នាំ​សង្សារ​របស់​ខ្លួន​ចូល​រោងការ​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពួក​គេ​ជា​ច្រើន​សម្ដែង​សេចក្ដីរីករាយ​ជា​ខ្លាំង​នូវ​ពេល​តារា​ដែល​ខ្លួន​គាំទ្រ​ជិត​បាន​ចូល​រោង​ការ​ដោយ​មាន​សុភមង្គល​នៅ​ថ្ងៃ​ខាង​មុខ​នេះ។

Mew Nittha
Mew Nittha នឹងរៀប​ការ​ជា​មួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Hi-So Shane នៅ​ថ្ងៃ​ទី ១០ ខែ​មករា​ឆ្នាំ ២០២០ ។ Mew Nittha កើត​នៅ​ថ្ងៃ​ទី ២១ កញ្ញា​ឆ្នាំ១៩៩០​ទីក្រុង​បាងកក។ ឆ្នាំ​២០១៧​នាង​​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង “Rak Nakara” ដែល​សម្ដែង​ជា​មួយ Taew Natapohn និង​លោក Mark Prin Suparat ។


Rita Sririta
តារា​សម្ដែង​ស្រី​ថៃ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ Rita Sririta បាន​ភ្ជាប់​ពាក្យ​ជា​មួយ​មិត្ត​ប្រុស​នាង Korn Narongdej នៅ​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ​ឆ្នាំ ២០២០។ នាង Rita Sririta កើត​នៅ​ថ្ងៃ​ទី២៧ ឆ្នាំ​១៩៨១​ប្រទេស​ឥណ្ឌូណេស៊ី។ Korn Narongdej ក៏​បាន​សម្ដែង​ក្នុង​រឿង “Jao Ban Jao Ruen” ជា​មួយ​និង​លោក Jesbodin Pholdee។


Natalie Chiaravanond
តារា​សម្ដែង​រូប​នេះ​មាន​គម្រោង​រៀបការ​ជា​មួយ​មិត្ត​ប្រុស​របស់​នាង​គឺ Fluke Krikpol ភ្លាមៗ​បន្ទាប់​ពី​ពួក​គេ​មាន​ទំនាក់ទំនង​ជិត ១០ ឆ្នាំ​មក​ហើយ។ Natalie Chiaravanond កើត​នៅ​ថ្ងៃ​២៦ ខែ​ធ្នូ​ឆ្នាំ​១៩៨០​ប្រទេស​ថៃ។


Ice Apitsada
Ice Apitsada ក៏​កំពុងត្រៀម​រៀបការ​ជា​មួយ​មិត្ត​ប្រុស​ដែល​មិនមែនអ្នកសិល្បៈ​ឆាប់ៗ​នេះដែរ។ តារា​វ័យ​៣៤​នាង Ice Apitsada កើត​នៅ​ថ្ងៃ​៤ មេសា​ឆ្នាំ​១៩៨៥ Nonthaburi ប្រទេស​ថៃ។ Ice Apitsada បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង “Wake Up Ladies” រដូវ​កាល​ទី​មួយ​ដែល​រឿង​នេះ​មាន​គម្រោង​ថត​វគ្គ​ពីរ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

ប្រែសម្រួល៖ សន​ ផានិត