BREAKING NEWS
Search

ទោះកូវីដហក់ឡើងយ៉ាងណាប្រកាន់៤វិធីនេះដើម្បីសុវត្ថិភាពពេលចូលធ្វើការវិញ

ខណៈវីរុសកូវីដ១៩ នៅតែបន្តឆ្លងរាលដាល រីឯវ៉ាក់សាំងនៅមិនទាន់រកឃើញច្បាស់ក៏ពិតមែន ក៏សង្គមមិនអាចបន្តបិទទ្វារទៀតនោះដែរ។ បណ្ដាក្រុមហ៊ុន រោងចក្រ និងស្ថាប័ននានាត្រូវចាប់ផ្ដើមបើកទ្វារឡើងវិញ ក្រោយផ្អាកមួរយៈ ប៉ុន្តែត្រូវស្ថិតក្រោមបរិបទនៃការធ្វើការបែបបថ្មីក្នុងសម័យកាលវីរុសរាតត្បាត។

ស្របពេលដែលកន្លែងការងារចាប់ផ្ដើមម្ដងទៀតបែបនេះ  បុគ្គលិកគ្រប់រូបក៏ត្រូវការពារខ្លួនឯង និងអ្នករួមការងារពេលចូលបំពេញភារកិច្ច ព្រោះស្ថានភាពមិនទាន់ដូចដើមទេ។

សូមអនុវត្តតាមវិធី ៤ យ៉ាងនេះ ដើម្បីឱ្យមានសុវត្ថិភាពនិងសុខភាពគ្រប់គ្នា៖

១. ពាក់ម៉ាស

ការពាក់ម៉ាស់គឺជាមធ្យោបាយល្អបំផុតមួយដែលត្រូវបានគេស្គាល់ថា អាចការពារខ្លួនយើងពីការចម្លងនៃវីរុសកូវីដ១៩បាន ។ ម៉ាស់អាចរកទិញបាននៅតាមបណ្ដាម៉ាត និងឱសថស្ថានដើម្បីទុកប្រើជាប្រចាំរាល់ពេលចេញទៅក្រៅ ក៏ដូចជាពាក់វានៅកន្លែងការងារជារឿយៗដែរ។

ចៀសវាងប្រើម៉ាស់មួយច្រើនដង។ នៅពេលប្រើវារួចម្ដងហើយ ត្រូវគ្រវាត់ចោល និងប្រើអាថ្មីទៀត ទើបអាចជួយការពារបានខ្ពស់ ព្រោះការប្រើប្រាស់ម៉ាស់ពីរបីដងអាចបង្កជាមេរោគវិញ។

២. រក្សាចម្ងាយក្នុងការិយាល័យ

ដើម្បីសុវត្ថិភាពទាំងអស់គ្នា ត្រូវរក្សាគម្លាតពីម្នាក់ទៅម្នាក់ចម្ងាយប្រមាណ ២ ម៉ែត្រ។   ការនៅឃ្លាតពីគ្នាបែបគ្នា អាចការពារសុខភាពនិងសុវត្ថិភាពទាំងយើងផ្ទាល់និងមិត្តរួមការងារទាំងអស់ពីការឆ្លងតាមរយៈការប៉ះពាល់ ក្អក ឬកណ្ដាស់។

៣. ធ្វើអនាម័យដៃឲ្យទៀងទាត់

ដៃជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ។  មិនថាពេលធ្វើដំណើរ ពេលនៅផ្ទះ ឬនៅការិយាល័យការងារត្រូវតែលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយទឹកនឹងសាប៊ូ ឬជែល ឬអាល់កុលជាដើម។  បន្ទាប់ពីចេញពីបន្ទប់ទឹក ឬប៉ះពាល់ទ្វារ ឬប៉ះពាល់សម្ភារនានា កុំភ្លេចសម្អាតដៃជាក្រោយ និងជួយរំឭកមិត្តរួមការងារឲ្យធ្វើអនាម័យដូចគ្នាផង។

៤. បន្តគម្លាតសង្គម

ការត្រឡប់ទៅការិយាល័យម្ដងទៀត មិនមែនមានន័យថា គ្រប់យ៉ាងវិលមករកសភាពធម្មតាវិញនោះទេ។ ដូច្នេះសូមមានការប្រុងប្រយ័ត្នចំពោះការជួបជុំក្នុងចំណោមមនុស្សច្រើននាក់។ បន្តគម្លាតពីគ្នានៅទីសាធារណៈនានាតាមដែលអាចធ្វើទៅបាន។

សូមចូលរួមចំណែកទាំងអស់គ្នាដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការចាប់ពីទីនេះតទៅ!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Work It Daily

ចុចអាន៖ ស្រទាប់ការពារស្បែកពីកំដៅថ្ងៃ SPFត្រូវការប៉ុន្មានជាន់ដើម្បីមានប្រសិទ្ធិភាព

ចុចអាន៖ ប្រយ័ត្នក្មេងៗឈានទៅវ័យជំទង់ដែលចេះផឹក ចេះជក់ព្រោះមូលហេតុទាំងនេះ