BREAKING NEWS
Search

និស្ស័យណាស់! តារា​ Kpop ៥គូ​ដែល​មាន​ថ្ងៃកំណើត​ដូច​គ្នា​ទាំង​ថ្ងៃ​ទាំង​ខែទាំង​​ឆ្នាំ

សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​ តារា​កូរ៉េ​ទាំង​នេះ​មាន​ថ្ងៃ​កំណើត​ចំ​ថ្ងៃ​តែ​មួយ ​ព្រោះ​ថា​មាន​អ្នក​ខ្លះ​អាច​និង​ខុស​ថ្ងៃ​ឬ​ខែ​គ្នា​ប៉ុន្តែ​តារា​ទាំង​អស់​នេះ​ គឺ​ដូច​គ្នា​តែ​ម្ដង​គ្មាន​ខុស​គ្នា​អី​បន្តិច​សោះ។ ខាងក្រោមនេះ​គឺ​តារា​ដែល​មាន​ថ្ងៃ​កំណើត​តែ​មួយ ទៅ​មើល​ជា​មួយ​គ្នា​ថា​តារា​រូប​ណា​ខ្លះ ​ដែល​ជា​កូន​ភ្លោះខុស​ផ្ទៃ​កើត​ក្នុង​ថ្ងៃ​តែ​មួយ!

១ Jisoo ក្រុម BLACKPINK និងSeolhyun ក្រុម AOA
តារា​កូរ៉េ​ស្រី​ពីរ​ក្រុម​ ដែល​បាន​កើត​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ ៣​មករា​ឆ្នាំ១៩៩៥ Jisoo និងSeolhyun។ ពិត​ជា​ថ្ងៃ​ពិសេស​ សម្រាប់​អ្នក​ទាំង​ពីរ​ណាស់​ជា​ពិសេស ហ្វេនៗ ​ដែល​គាំទ្រ​តារា​ស្រី​ទាំង​ពីរ​រូប​នេះ​ដូច​គ្នា។


២ Hyeri ក្រុមGirl Day និង ZN ក្រុមLABOUM
Hyeri និង ZN បាន​កើត​ចំ​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ ៩​មិថុនា​ឆ្នាំ​១៩៩៤ ទោះ​បី​ជា ​ពេល​វេលា​កាន់​តែ​ទៅ​មុន​ក៏​ពិត​មែន Hyeri និង ZN នៅ​តែ​ក្មេង​មិន​ដូច​ជា​អាយុ​របស់​ពួក​នាង​នោះ​ទេ។


៣ V ក្រុមBTS និង Joshua ក្រុម SEVENTEEN
តារា​ចម្រៀង​បុរស V និង Joshua កំពុង​តែ​ឆក់​យក​បេះដូង​ហ្វេន​ជា​ច្រើនដោយសម្រស់​របស់​ពួក​គេ។ មិន​ត្រឹម​តែ​សម្រស់​ទេ ​ទាំង​សមត្ថភាព​ក៏​មិន​ណយ​ដែរ តារា​វ័យ​២៤​ឆ្នាំ​ទាំង​ពីរ​នេះ​ ក៏​មាន​ថ្ងៃ​កំណើត​ដូច​គ្នា​ថែម​ទៀត​គឺ​ថ្ងៃ ៣០​ខែ​ធ្នូ​ឆ្នាំ​១៩៩៥​។ ដោយ​សារ​តែ​ ហេតុ​ផល​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​តារា​វ័យ​ក្មេង​ទាំង​ពីរ​នេះ​ រក្សា​ចំណង​មិត្តភាព​របស់​ពួក​គេ​បាន។


៤ Doyeon ក្រុមWeki Meki និងMina ក្រុម gugudan
Doyeon និងMina ក៏​បាន​កើត​ចំ​ថ្ងៃ​តែ​មួយ​ដូច​គ្នា ​គឺ​ថ្ងៃ ៤​ធ្នូ​ឆ្នាំ​១៩៩៩​រឿង​អ្វី​ក៏​អាច​កើត​មាន​ឡើង​បាន​ដែរ សូម្បី​តែ​តារា​ទាំង​ពីរ​អ្នក​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​គេ​ទាំង​ពីរ​អ្នក​ដូច​គ្នា។


៥ Seulgi ក្រុមRed Velvet និង Naeun ក្រុម APINK
Seulgi និង Naeun ក៏​មាន​ថ្ងៃ​កំណើត​ចំ​ថ្ងៃ​តែ​មួយ​ដែរ​ គឺ​ថ្ងៃ​ទី ១០​ខែ​កុម្ភៈ​ឆ្នាំ​១៩៩៤។ ពិត​ជា​មិន​ខុស​ទេ​ដែល ​អ្នក​ទាំង​ពីរ​ពោរពេញទៅ​ដោយ​ក្ដី​ស្រលាញ់​ចំពោះ​ហ្វេន​និង​អ្នក​គាំទ្រ​ព្រោះ Seulgi និង Naeun កើត​ចំ​ខែ​នៃ​សេចក្ដី​ស្រលាញ់។

ប្រែសម្រួល៖ សន ផានិត