BREAKING NEWS
Search

ត្រៀម៥ ជំហាន​ ពេញដោយក្តីជឿជាក់​ក្នុង​ពេល​សម្ភាសន៍រកការងារ

ការ​រៀបចំ​សម្រាប់​សម្ភាសន៍​ គឺ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​ថា​យើង​បាន​ឆ្លង​កាត់​ជា​បុគ្គលិក​ដែល​មាន​សមត្ថភាព​និង​សក្ដានុពល។

ខាងក្រោម​នេះ​ជា​ជំហាន​ងាយៗ​ ដែល​យើង​ត្រូវ​ធ្វើ​មុន​ពេល​ស្វែងរក​ការងារ​និង​ចាប់ផ្ដើមពេល​សម្ភាសន៍​ការងារ​ ដើម្បី​ធានា​ថា​ យើងមានភាព​​ជឿជាក់​និង​មាន​ទំនុក​ចិត្ត ក្នុងកិច្ចសម្ភាសន៍​ការងារ៖

១. ពិនិត្យ​មើល​អតីតកាល​របស់​យើង

សួរជាសំណួរមកខ្លួនឯង៖

តើ​អ្នក​បាន​ធ្វើការ​នៅ​ទីណា? កាន់​តំណែង​អ្វីខ្លះ? តើ​តំណែង​ទាំង​នោះ​មាន​រយៈពេល​ប៉ុន្មាន?

តើ​អ្នក​ទទួល​បាន​ការ​ទទួល​ខុសត្រូវ​បទពិសោធន៍​ ឬ​ឱកាស​ពិសេស​អ្វីខ្លះ ​ពី​មុខ​តំណែង​ទាំងនេះ? ទី​បំផុត​តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​របស់​ទាំងអស់​នេះ?

២. វាយតម្លៃ​បច្ចុប្បន្ន​របស់​យើង

តើ​តំណែង​បច្ចុប្បន្ន​របស់​អ្នក​គឺ​ជា​អ្វី? តើ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ? តើ​អ្នក​កំពុង​ធ្វើអ្វី​បច្ចុប្បន្ន​នេះ​ ដើម្បី​កែលំអ​ខ្លួនឯង?

ប្រសិន​បើ​យើង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ តើ​យើង​នឹង​ប្រើប្រាស់​ពេល​វេលា​នោះ​យ៉ាង​ដូចម្ដេច ​ដើម្បី​ជា​គុណប្រយោជន៍​ខ្លួនឯង?

៣ . គិត​ពី​អនាគត​របស់​យើង

តើ​អ្នក​មាន​គោលដៅ​អ្វីខ្លះ?  តើ​អ្នក​មាន​គម្រោង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ទេ?

តើ​អ្នក​ចង់​បាន​តួនាទី​ជា​អ្នកដឹកនាំ​នៅ​ក្នុង​អង្គភាពថ្មី​នេះ​ទេ? តើ​គំនិត​អ្វីខ្លះ​ដែល​អ្នក​មាន​ ដើម្បី​ជំរុញ​ឲ្យឧស្សាហកម្ម​ទៅ​មុខ?

៤. ដឹង​ថា​ខ្លួនឯង​ជា​នរណា

បន្ថែម​លើ​ជំហាន​ទី ១ ត្រូវ​ដឹង​ពី​អ្វី​ដែល​យើង​ពូកែ​និង​កន្លែង​ដែល​យើង​អាច​ឈរ​ ដើម្បី​ប្រើប្រាស់​ ​កែលំអ។ មាន​ទំនុក​ចិត្ត នៅ​ពេល​យើង​ប្រាប់​អ្នក​សម្ភាសន៍​ថា ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​យើង​គឺ​ជា​អ្វី។

តើ​ជំនាញ​អ្វី​ដែល​យើង​មាន​នា​ពេល​បច្ចុប្បន្ន​ ហើយអាច​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​តួនាទី ​ឬ​ឧស្សាហកម្ម​ថ្មី? ទាំង​នេះ​គឺ​ជា​ជំនាញ​ដែល​អាច​ផ្ទេរ​បាន។ កុំ​មើល​ស្រាល​តម្លៃ​របស់​ពួកគេ​ នៅ​ក្នុង​បទសម្ភាសន៍​ការងារឲ្យសោះ។

៥. អនុវត្ត

អនុវត្ត​ប្រាប់​រឿងរ៉ាវ​របស់​យើង​ទៅកាន់​អ្នកណា​​ម្នាក់ តើ​ពាក្យ​ណា​ដែល​ល្អ​នៅ​ពេល​យើង​និយាយ​ទៅ​កាន់​ពួកគេ? តើ​ធាតុ​សំខាន់ៗ​អ្វីខ្លះ​ដែល​យើង​ចង់ឲ្យ​និយោជិក​ដឹង​ ហើយ​តើ​មួយ​ណា​មិន​ពាក់ព័ន្ធ? អាច​ប្រាប់​រឿងរ៉ាវ​ទាំងនោះ ហើយ​វាយតំលៃ​ចំណុច​សំខាន់ៗ​ទាំងអស់​ កុំ​ធ្វើឲ្យ​អ្នក​សម្ភាសន៍​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​យើង​ឲ្យ​សោះ។

វិធី​មួយ​ទៀត​អាច​ឱ្យ​មិត្ត​ម្នាក់​ធ្វើ​ជា​អ្នក​សម្ភាសន៍​ជាមួយ​យើង​ ហើយយើងជាអ្នកអនុវត្ត​នៅ​ចំពោះ​មុខ​មនុស្ស​ម្នាក់​ទៀត។

ពេលចប់ការ​សម្ភាសន៍​ រឿងគួរចងចាំ ត្រូវជម្រាបលា ហើយបង្ហាញថាយើងពិតជាចងក្លាយជាផ្នែកមួយជាមួយពួកគេពិតមែន និងតាមដានរាល់អ៊ីម៉ែល ដោយយកចិត្តទុកដាក់បំផុត៕

ចុចអាន៖សញ្ញា​ទាំង ៧ ដែលចាស់ៗពូកែសម្គាល់ ដឹងភ្លាម​​​ថា​យើង​នឹង​ជោគជ័យទៅអនាគត

ចុចអាន៖មិនដែល​យឺត​ពេលពេក​​ ក្នុងការ​ផ្តើម​​អាជីវកម្មនោះទេ មិនថាអាយុប៉ុន្មាន​ក្តី

ប្រែសម្រួល៖ សាង ស្រីល័ក្ខ