BREAKING NEWS
Search

ឃ្មុំ និង​ឪម៉ាល់​ ទិច​គ្រោះថ្នាក់​លើស​ពី​ពស់​និ ង​ពីងពាង​ទៅទៀត​

​អ្នកសិក្សា​ស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​រកឃើញ​ជាតិ​ពិស​របស់​ឃ្មុំ និង​ឪម៉ាល់​មាន​គ្រោះថ្នាក់​លើស​ពី​ជាតិ​ពិស​របស់​សត្វ​ខ្ញែរ​សមុទ្រ​(​ជំ​ពុល ទឹក​) ពីងពាង ​និង​ពស់​ទៅទៀត​ ដោយ​បង្ក​ការ​គំរាម​កំហែង​ដល់​សុខភាព​របស់​មនុស្ស​យ៉ាង​ធំធេង​បំផុត​។​

​ ​ការ​វិភាគ​ថ្នាក់​ជាតិ​ជា​លើ​ទីមួយ​នៅ​អូស្ត្រាលី ទៅលើ​ទិន្នន័យ ​នៃ​ករណី​ចឹក​-​ខាំ​-​ទិច​អស់​រយៈពេល​១៣​ឆ្នាំ ពី​ប្រភេទ​សត្វ​មាន​ពិស ដែល​ប្រមូល​យកបាន​ដោយ​សាកលវិទ្យាល័យ University of Melbourne នោះបាន​លើកយក​មក​និយាយថា ឃ្មុំ​ និង​ឱម៉ាល់​ទិច​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ឈរ​នៅ​លំដាប់​ទី​បី​។​
​ ​
រីឯ​ករណី​ពីងពាង​ខាំ​វិញ ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ឈរ​នៅ​លំដាប់​ទី​ពីរ បើ​គិត​ជា​ប្រេ​វ៉ាឡង់​ក្នុង​រយៈពេល​១៣​ឆ្នាំ​។
​ ​
សរុប​ទាំង​ទាំងអស់​ទៅ ​មនុស្ស​ត្រូវបាន​នាំមក​កាន់​មន្ទីរពេទ្យ​មាន​៤២.០០០​នាក់ ដោយសារតែ​សត្វ​មាន​ពិស​ចឹក ​ឬ​ខាំ​។ ហើយ​មាន​៦៤​នាក់​ស្លាប់ ក្នុង​នោះ​មាន​៣៤​នាក់ ​រង​អាការៈ​អាលែរហ្ស៊ី ព្រោះតែ​សត្វល្អិត​ទិច​ ឬ​ខាំ ​ដែល​បណ្តាល​ឲ្យ​កើត​អាកា​រៈ anaphylatic shock។

មាន​ស្មើនឹង​ចំនួន​៣​ភាគ​៤​ នៃ​អ្នកស្លាប់​នោះ គឺ​ដោយសារតែ​ពស់​ចឹក ហើយ​នាំមក​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ បើ​ប្រៀប​ទៅនឹង​៤៤​ភាគរយ​ដែល​ស្លាប់​ដោយសារតែ​សត្វល្អិត​ខាំ​៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114