ជីវិតកម្សាន្ដ
ចូលសិល្បៈជាង ១៥ ឆ្នាំ ជាលើកទី ១ ដែលធ្វើឲ្យ ជា វណ្ណារិទ្ធ រំភើបអួលដើមក
ឆ្លងកាត់ការធ្វើការងារជាពិធីករអស់រយៈពេលជាង ១៥ ឆ្នាំ លោក ជា វណ្ណារិទ្ធ បានបញ្ជាក់ថា នេះជាអារម្មណ៍ដែលលោកសប្បាយចិត្ត ហើយរំភើបខ្លាំងបំផុត ដែលទទួលបានការសរសើរ លើកទឹកចិត្ត កាលពីអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្មីៗនេះ។
ថ្លែងប្រាប់ពីអារម្មណ៍ពិត លោក ជា វណ្ណារិទ្ធ បានរៀបរាប់ទាំងក្ដុកក្ដួលថា តាំងពីលោកចាប់ផ្ដើមការងារជាពិធីករអស់រយៈពេលជាង ១៥ ឆ្នាំមកនេះ អារម្មណ៍មួយដែលលោកមិនដែលទទួលបានពីមុនមកនោះ គឺការសរសើរលើកទឹកចិត្តពីព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។ ការពិត លោកមានការបារម្ភខ្លាំង តែអរគុណដល់អ្នកមីងសម្ភស្ស ដែលបង្រៀន និងផ្ដល់កម្លាំងចិត្តធ្វើការដោយក្ដីស្រលាញ់ និងបេះដូង ព្យាយាមខ្លាំង តាំងចិត្តខ្លាំង រំភើបខ្លាំង។
លោក ជា វណ្ណារិទ្ធ បានបន្តថា «ខ្ញុំស្ទើរស្រក់ទឹកភ្នែក តែជាលទ្ធផល យើងទទួលបានភាពរីករាយប្រកបដោយមោទនភាពរួមជាខ្មែរសម្រាប់ Paragame ខ្ញុំអត់បានចូលរួមទេ តែខ្ញុំសូមជូនពរដល់បងប្អូនអត្តពលិកកម្ពុជាយើងទាំងអស់ ទទួលបានជោគជ័យ និងរកមេដាយជូនជាតិឲ្យបានច្រើនៗ»។
បន្ទាប់ពីឃើញការលើកឡើងរបស់លោក វណ្ណារិទ្ធ នូវខ្លឹមសារខាងលើ ភ្លាមៗ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា «ប្អូនធ្វើបានល្អណាស់ រួមទាំងការទប់ទល់បរិយាកាសជុំវិញខ្លួនផង សំខាន់ប្អូនមានស្នាមញញឹម និងភាសាទន់ភ្លន់គ្រប់ស្ថានការណ៍ ការងារជាក្រុមប្អូនសហការបានយ៉ាងល្អ ស្មារតីក្រុមកើតឡើងយ៉ាងប្រត្យក្ស បងសូមកោតសរសើរដោយស្មោះ»។ ឆ្លើយតបការសរសើរនេះ លោក ជា វណ្ណារិទ្ធ បានថ្លែងថា «ហេតុអ្វីបានខ្ញុំអានហើយអួលដើមក អញ្ចឹងបង អរគុណបងដូចគ្នា ដោយក្តីគោរពស្រលាញ់ Chan Molika»៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ