Connect with us

សុខភាព

គន្លឹះ ៣ យ៉ាងជួយបង្កើនអ័រម៉ូនបុរសមានអាយុ ៥០ ឆ្នាំឡើង

បានផុស

នៅ

នៅពេលដែលបុរសកាន់តែចាស់ អ័រម៉ូនអេស្ត្រូជេននឹងមានការថយចុះផងដែរ ជាទូទៅបញ្ហានេះមានកើតឡើងគួរឱ្យកត់សម្គាល់ទៅបុរសដែលមានអាយុ ៥០ ឆ្នាំឡើង។ ខាងក្រោមនេះគឺជាគន្លឹះ ៣ យ៉ាង ជួយបង្កើនអ័រម៉ូនបុរសមានអាយុច្រើន៖

១. យកចិត្តទុកដាក់លើរបបអាហាររបស់អ្នក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសបានឈានចូលវ័យពីអាយុ ៥០ ឆ្នាំដើម្បីជៀសវាងការថយចុះអ័រម៉ូន បុរសត្រូវយកចិត្តទុកដាក់ លើរបបអាហាររបស់ពួកគេ។ គួរបន្ថែមប្រូតេអ៊ីនក្នុងរបបអាហារ សាច់គោ សាច់ចៀម សណ្ដែកដី ដែលសម្បូរទៅដោយជាតិស័ង្កសី ហើយការទទួលទានអាហារសមុទ្រខ្លះឲ្យបានត្រឹមត្រូវគឺមានប្រយោជន៍ច្រើនសម្រាប់ការសំយោគអរម៉ូនបុរស ។ អ្នកគួរចៀសវាងទម្លាប់អាក្រក់ដូច ការជក់បារី ផឹកស្រា និងមិនញ៉ាំសាច់ វានឹងប៉ះពាល់ដល់ការសំយោគអរម៉ូនបុរសផងដែរ ។

២. ការធ្វើលំហាត់ប្រាណ

ដោយមិនគិតពីអាយុ បុរសក៏គួរតែយកចិត្តទុកដាក់លើការបង្កើនលំហាត់ប្រាណផងដែរ ដើម្បីលើកកម្ពស់សុខភាពអរម៉ូនបុរស ប្រសិនវ័យអាយុ ៥០ ឆ្នាំឡើងទៅ អ្នកគួរតែធ្វើចលនាជើងរបស់អ្នកឲ្យបានច្រើនក្នុងពេលហាត់ប្រាណ ដើម្បីឲ្យរាងកាយបញ្ចេញសារធាតុ androgens លឿនជួយចិញ្ចឹម ដល់អរម៉ូននិងប្រសើរជាងមុន ។ នៅពេលធ្វើលំហាត់ប្រាណជើង អ្នកអាចជ្រើសរើសការដើរ និងរត់ជាដើម។

៣. អភិវឌ្ឍទម្លាប់ល្អ

អ្នកណាក៏ត្រូវមានទម្លាប់ល្អដែរ ជាពិសេសបុរសដែលមានអាយុក្រោម ៥០ ឆ្នាំបន្តផឹកទឹក និង ការចូលគេងយូរក៏ដូចជាការវានឹងធ្វើឱ្យខូចមុខងារនៃប្រព័ន្ធ endocrine ប៉ះពាល់ដល់ដំណើរការ របស់អង់ដ្រូសែន។ ដូច្នេះ ចូរជៀសឲ្យឆ្ងាយពីទម្លាប់អាក្រក់ទាំងនេះ រក្សាទម្លាប់ឲ្យបានល្អ ហើយកុំ ស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្ត ថប់បារម្ភក្នុងរយៈពេលយូរ ។

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖ឧស្សាហ៍កូរពោះឮខ្លាំងៗ អាចសាកល្បងតិចនិកទាំង ៧ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម