Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ប្រៀបធៀបខ្លួនឯងទៅនឹងគំនូរ Mona Lisa

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រៀបធៀបខ្លួនឯងទៅនឹងគំនូរ Mona Lisa នៅក្នុងបទសម្ភាសន៍ទូរទស្សន៍ថ្មីមួយ ដើម្បីទាក់ទាញសំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនា ២ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីវ័យ ៧៦ឆ្នាំដែលធ្លាប់ធ្វើជាប្រធានាធិបតីទី ៤៥របស់សហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០១៧-២០២១ បានប្រដូចការអំពាវនាវរបស់ខ្លួន ទៅនឹងស្នាដៃរបស់វិចិត្រករលោក Leonardo da Vinci ដែលព្យួរក្នុងសារមន្ទីរ Louvre នៅទីក្រុងប៉ារីស។

នៅក្នុងបទសម្ភាសន៍ លោក ត្រាំ និយាយថា មនុស្សជាច្រើនដែលទៅទស្សនាគំនូរ Mona Lisa ពួកគេបានស្រឡាញ់គំនូរនេះ ហើយមិនថាពួកគេទស្សនាប៉ុន្មានដងនោះទេ ពួកគេនៅតែស្រឡាញ់ និងចង់ទៅទស្សនាទៀត។ រាល់ពេលដែលទស្សនិកជនទៅទស្សនា ទោះបីរាប់រយដងក៏ដោយ ពួកគេនៅតែទទួលបានចំណីអារម្មណ៍ថ្មីប្លែកជានិច្ច។ មិនខុសពីមនុស្សដែលចូលចិត្តតន្ត្រីរ៉ុកនោះទេ ទោះបីពួកគេស្តាប់បទរ៉ុកប៉ុន្មានដងប៉ុន្មានលើក ពួកគេនៅតែចង់ស្ដាប់មិនចេះជិនណាយ។

អ្នកនយោបាយរូបនេះ បានប្រៀបធៀបរឿងខាងលើទៅនឹងខ្លួនឯងថា មិនខុសពីលោកនោះទេ​ ទោះបីជាលោកធ្លាប់កាន់តំណែងជាប្រធានាធិបតិអាមេរិកម្ដងរួចក្ដី ហើយទោះបីលោកមានវ័យជ្រេបន្តិចក៏ដោយ លោកនៅតែមានសមត្ថភាពអាចក្លាយជាកំពូលមេដឹកនាំដ៏ល្អរបស់អាមេរិក។ លោកថ្លែងការប្រៀបធៀបបែបនេះ ក្នុងបំណងអូសទាញចំណាប់អារម្មណ៍ហ្វូងមនុស្សឱ្យផ្ដល់ការគាំទ្រដល់លោកនៅអំឡុងបោះឆ្នោត នាចុងឆ្នាំ២០២៤ ៕

ប្រែសមម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ អាមេរិក ព្រមានថា សង្គ្រាមតៃវ៉ាន់ នឹងក្លាយជា មហន្តរាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម