ជីវិតកម្សាន្ដ
Shawn Mendes និង Camila Cabello បែកបាក់ជាលើកទីពីរ ក្រោយត្រូវគ្នាបាន ៦ សប្តាហ៍
តារាចម្រៀង Shawn Mendes និង Camila Cabello ត្រូវបានគេនិយាយថាបានបែកគ្នាជាលើកទីពីរត្រឹមតែប្រាំមួយសប្តាហ៍ បន្ទាប់ពីអ្នកទាំងពីរបានវិលត្រលប់ផ្សះផ្សាចំណាងស្នេហាសារជាថ្មីនៅក្នុងការប្រគំតន្ត្រី Coachella ។
នេះបើយោងទៅតាមប្រភពព័ត៌មានពី The Sun បានចុះផ្សាយឲ្យដឹងថាតារាចម្រៀងជនជាតិកាណាដា Shawn Mendes និង Camila Cabello ទើបតែបានវិលត្រលប់ផ្សះផ្សាចំណាងស្នេហ៍កាលពី ៦ សប្តាហ៍មុន ប៉ុន្តែបានសម្រេចចិត្តបែកគ្នាម្តងទៀតហើយលើកនេះជាលើកចុងក្រោយ។ មានប្រភពមួយបាននិយាយថា “Shawn និង Camila ធ្លាប់មានទំនាក់ទំនងពីមុនមក ហើយពួកគេបានព្យាយាមត្រលប់ទៅក្នុងជីវិតរបស់គ្នាទៅវិញទៅមក” ។
ប្រភពបន្តថា “ប៉ុន្តែវាគ្រាន់តែជាការលេងសើច ហើយឥឡូវនេះពួកគេបានបញ្ចប់វាហើយ ដោយពួកគេបានដឹងថាវា ប្រហែលជាកំហុសមួយក្នុងការព្យាយាមគ្រប់យ៉ាងម្ដងទៀត នៅទីបញ្ចប់អ្វីគ្រប់យ៉ាង បានបញ្ចប់ទំនាក់ទំនងរវាងពួកគេសម្រាប់ហេតុផលមួយចំនួន”។ ប្រភពបានសន្និដ្ឋានថា “តាមពិត អ្នកទាំងពីរដឹងថាមិនស័ក្តិសមនឹងគ្នា ពេលស្រលាញ់គ្នា”។
យ៉ាងណាមិញ ការផ្សះផ្សាចំណាងស្នេហាសារជាថ្មីរវាង Shawn Mendes និង Camila Cabello កើតឡើងក្រោយបែកគ្នាលើកទីមួយជាងមួយឆ្នាំបន្ទាប់ពីអ្នកទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសថាពួកគេ បានចែកផ្លូវគ្នាបន្ទាប់ពីទាក់ទងជាមួយគ្នាជាងពីរឆ្នាំ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទើបតែអាយុ ៥ ឆ្នាំកូនស្រី Kylie Jenner ពាក់នាឡិកាតម្លៃខ្ទង់ម៉ឺនដុល្លារ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង