BREAKING NEWS
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ស្រាល​០៥​នាក់ កណ្ដាល​ក្រុងប៉ៃលិន

ប៉ៃលិន​ ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​៤​នាក់ និង​ក្មេង​ប្រុស​អាយុ​១​ខួប​ម្នាក់ រង​របួស​ធ្ងន់ ស្រាល កាលពី​វេលា​ម៉ោង​០៨និង១៥​នាទី​ព្រឹក ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង​ចំណុច​មុខ​វត្ត​រតន​សោ​ភ័​ណ្ឌ​ ហៅ​វត្ត​កោង​កាង ស្ថិត​ក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ​៖ ជា​ដំបូង​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​មាន​ដឹក​គ្នា​២​នាក់​ពីក្រោយ ក្នុង​ទិសដៅ​ពី​លិច​មក​កើត បន្ទាប់មក​ក៏​ឃើញ​ម៉ូតូ​មួយគ្រឿង​ទៀត​ បើកបរ​ដោយ​យុវជន​ម្នាក់ ឌុប​គ្នា ក្នុង​ទិសដៅ​ចុះ​ពីលើ​ភ្នំ​យ៉ា​ត ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនជា​ប់​ ក៏​បុក​ជាមួយ​ម៉ូតូ​ដែល​បើកបរ​លើ​ផ្លូវ​ជាតិ បណ្តាល​ឲ្យ​រងរបួស​តែម្តង។ ក្រោយ​កើត​ហេតុការណ៍​ ភាគី​ជនរងគ្រោះ និង​ភាគី​ជនបង្ក ត្រូវបាន​បងប្អូន​តេ​ហៅ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក​អនុសេនីយ៍ទោ ហែ​ន ពុ​ច នាយរង​ផ្នែក​ដំណោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​ខេត្ត បានឲ្យដឹងថា​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាលមកពី​ការបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព ទើប​បណ្តាល​ឲ្យ​គ្រោះថ្នាក់​យ៉ាង​ដូច្នោះ។

លោក​បន្តថា​ ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឈិ​ត បូរ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសធ្ងន់ បើកបរ​ម៉ូតូ​ម៉ាក HONDA Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1D-6209 ដោយមាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ លាម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ​ដូចគ្នា រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់​ផងដែរ។ ចំណែក​ភាគី​ជនរងគ្រោះ​ទី​១​ឈ្មោះ មាស់ វុ​ធ​លី​ហេង ភេទ​ប្រុស អាយុ​១៨ មុខរបរ​សិស្ស និង​ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រងរបួស​ស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក HONDA Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1B-2966 ខូចខាត​ធ្ងន់ ទី​២-​អ្នក​រួមដំណើ​ទី​១​ឈ្មោះ ពៅ អ៊ី​ឆាយ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសស្រាល ទី​៣-​អ្នក​រួម​ដំណើ​ទី​២-​ឈ្មោះ ពៅ ភូ​យូ ភេទ​ប្រុស អាយុ ១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសស្រាល ផងដែរ​។​
បច្ចុប្បន្ន ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ខេត្ត យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114