BREAKING NEWS
Search

ចម្លាក់​បាយ័ន ចុះ​ពី​សំពៅ​ឡើង​សំប៉ាន ចុះ​ពី​សំប៉ាន​ទ្បើង​ផ្សារ​

​សៀមរាប ៖ រយៈពេល​៥​ថ្ងៃមុន​ កម្ពុជា​ថ្មី​ យើង​បាន​ផ្សាយ ចម្លាក់​បាយ័នទាក់ទង​ នឹង​ផ្ទាំង​មួយ​នៃ​សោកនាដកម្ម​ទ័ព​ខ្មែរ​ បរាជ័យ​ក្រោម​ស្នាដៃ​ចាម​ ហើយ​ថ្ងៃ​នេះដែរ​កម្ពុជា​ថ្មី​យើង ​នឹង​បន្ត​ផ្សាយនៅ​ចម្លាក់​បាយ័ន មួយ​ផ្ទាំង​ទៀត​ទាក់ទង ចុះ​ពី​សំពៅ​ឡើង​សំប៉ាន ចុះ​ពី​សំប៉ាន​ទ្បើង​ផ្សារ​ តើ​មាន​សាច់រឿង​យ៉ាងណា​នោះ​ យើង​មើល​ទាំងអស់គ្នា​បន្តទៀត​។

​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន ត្រង់​ថែវ​ខាងក្រៅ នា​ទិស​ខាងត្បូង​មាន​ទិដ្ឋភាព​មួយ​ ដែល​និយាយ​អំពី​ជំនួញ​ផ្លូវទឹក​របស់​ខ្មែរ​បុរាណ​ជាមួយ​ប្រទេសជិតខាង ជាពិសេស ប្រទេស​ចិន​។ បើ​គេ​មើល​មួយ​ភ្លែត ឬ​មើល​ដោយ​ក្រសែភ្នែក​ធម្មតា ដែល​មិនមែនជា​អ្នកស្រាវជ្រាវ អាច​នឹងមិន​យល់​ពី​ដំណើរ​សាច់រឿង​នេះឡើយ​។ អ្នកស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​វ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បាន​ពន្យល់​នូវ​ខ្លឹមសារ​នៃ​ចម្លាក់​ត្រង់​ទិដ្ឋភាព​នេះ​ថា វា​ជា​ភស្តុតាង​រូបភាព​មួយ​ ដែល​នាំ​ឲ្យ​យើង​ដឹងថា ប្រទេស​ខ្មែរ​មាន​ជំនួញ​ផ្លូវទឹក​ជាមួយ​ប្រទេសជិតខាង​នាពេលនោះ បើទោះជា​បច្ចុប្បន្ន គេ​មិនទាន់​ដឹងថា កំពង់ផែ​នៅពេលនោះ​ស្ថិតនៅ​កន្លែង​ណា​ច្បាស់​ក៏ដោយ​។

តាម​ការរៀប​រាប់រប​ស់​អ្នកស្រាវជ្រាវ​រូបនេះ ចម្លាក់​ដែល​នៅ​ខាងលើ​មើលទៅ​រាង​ឆ្នូតៗ​កោងៗ គឺជា​រាង​សំពៅ ដើរ​សមុទ្រ​ប្រើ​ក្តោង​២ ដែលមាន​ផ្ទុកទំនិញ និង​មនុស្ស​ជាច្រើន​។ មនុស្ស​ពីរ​នាក់​ឡើងលើ​ដងទង់​ដ៏​ខ្ពស់ ដើម្បី​មើលផ្លូវ​ជាប្រចាំ ជៀសវាង​ការ​វ​ង្វេង​។ នៅក្បែរ​សំពៅ គេ​ឃើញ​កូន​សំប៉ាន ដែល​ចូលទៅ​ផ្ទេរ​ទំនិញ​ចុះ ដោយសារ​ទឹក​រាក់ សំពៅ​ចូល​មិន​ដល់​ច្រាំង​។ នៅតាម​មាត់ច្រាំង ចម្លាក់​បង្ហាញ​ពី​ផ្សារ ដែល​សំប៉ាន​ដឹកទំនិញ​ពី​សំពៅ​ទ្បើង​គោក ឃើញ​មនុស្សម្នា​ដើរ​ចុះឡើង លក់ដូរ​យ៉ាង​កុះករ​។ ជាទូទៅ​នៅ​ខាងក្រោយ​ផ្សារ​តែងមាន​ល្បែង​នៅទីនេះ​ក៏មាន​លេងល្បែង​បញ្ជល់មាន់​ដែរ​៕

សូម​ទស្សនា​ចម្លាក់​នេះ​ទាំងអស់គ្នា​ដូចខាងក្រោម




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684