Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រាប់ពលរដ្ឋខ្លួនដែលរស់នៅ កូរ៉េខាងត្បូង ឲ្យប្រយ័ត្នប្រយែង ក្រោយការគំរាមសម្លាប់តាមអ៊ីនធឺណិត

បានផុស

នៅ

កាលពីថ្ងៃទី៩ ខែសីហា ម្សិលមិញនេះ ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល បាន​ចេញ​ការ​ជូន​ដំណឹង​សម្រាប់​ប្រជាជន​ថៃ​ដែល​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​អំឡុង​ពេល​នេះ។ សូមប្រយត្ន័ចំពោះ​ឧក្រិដ្ឋកម្ម​គំរាម​សម្លាប់​ដោយ​បង្ហោះ​តាម​អ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូលបាន​បញ្ជាក់​ថា ក្នុងអំឡុងពេលនេះ​មាន​ឧប្បត្តិហេតុ​នៃឧក្រិដ្ឋជន​ចាក់​សម្លាប់​អ្នកដំណើរ​តាម​ដង​ផ្លូវ​ដោយកាំបិត។ ហេតុការណ៍​ដំបូងបានកើតឡើងនៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៣ នៅ​ជិត​ស្ថានីយ Sillim ក្នុង​ទីក្រុង​សេអ៊ូល ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ម្នាក់ ​និង​របួស​បីនាក់។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ មាន​អ្នក​វាយ​ប្រហារ​ម្នាក់​ទៀត​ បានបុក​រថយន្ត​និង​ប្រើ​កាំបិត​ចាក់​នៅ​ម្តុំ​ផ្សារ​ទំនើប​មួយ​កន្លែង នៅទីក្រុង Seongnam ខេត្ត Gyeonggi បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់ និង​របួស​១៣​នាក់។

ដោយឡែក​កាលពី​ពេល​ថ្មីៗនេះ ប៉ូលិស​នៃ​សាធារណរដ្ឋកូរ៉េ​បញ្ចាក់​ថា ខ្លួន​កំពុង​ស៊ើបអង្កេតលើ​មនុស្ស ៤៦ នាក់ដែលសង្ស័យថាបានបង្ហោះសារ​គំរាមកំហែង។ សម្លាប់មនុស្សនៅ​កន្លែងផ្សេងៗគ្នា ភាគច្រើនគឺនៅទីក្រុងសេអ៊ូល ក្នុង​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ធ្វើ​ត្រាប់​តាម។

ដូច្នេះ​ដើម្បីសុវត្ថិភាពពលរដ្ឋខ្លួនស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​សេអ៊ូល​ បាន​ណែនាំ​ប្រជាជន​ខ្លួនដែលរស់នៅនិងត្រូវធ្វើដំណើរទៅកាន់​កូរ៉េខាងត្បូង​ឲ្យប្រុងប្រយ័ត្នដូច​តទៅ៖

សូម​ប្រុងប្រយ័ត្ន​បន្ថែមទៀត។ ពេល​ធ្វើដំណើរដោយមធ្យោបាយ​ធ្វើដំណើរសាធារណៈ​ក្នុង​ដំណាក់កាល​នេះ សូមសង្កេតមើលមនុស្សផ្សេងទៀត និងជុំវិញខ្លួន។ ចៀសវាង​ការប្រើ​ទូរស័ព្ទចល័ត, ស្ដាប់​តន្ត្រី​ដោយប្រើកាសគ្រប់ពេលវេលា។

សូមប្រើប្រាស់ផ្លូវសំខាន់ៗ និងចៀសវាងផ្លូវដាច់ស្រយាល។ បើ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កន្លែង​តែ​ម្នាក់​ឯង ព្រោះ​អាច​ស្រែក​រក​ជំនួយ​ពី​អ្នក​ដទៃ។

បើ​ត្រូវ​គេ​វាយ​ប្រហារ ត្រូវ​ស្រែក​រក​ជំនួយ​ពី​អ្នក​ជុំវិញ​ខ្លួន។

ប្រសិនបើជនជាតិថៃនៅកូរ៉េខាងត្បូងត្រូវការជំនួយក្នុងគ្រាអាសន្ន អាច​ទូរស័ព្ទទៅផ្នែកកុងស៊ុលនៃស្ថានទូតតាមរយៈ​ទូរស័ព្ទ​ដែលបានបង្ហាញជូនភ្លាមៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

ចុចអាន៖ប៉ូលិស កូរ៉េខាងត្បូង បង្កើនសន្តិសុខក្នុងប្រទេស ក្រោយមានការបង្ហោះគំរាមសម្លាប់តាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម