Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាង ២០ ដាក់ពាក្យសុំចូលរួមជាមួយប្លុកដែលមាន រុស្ស៊ី និងចិន

បានផុស

នៅ

ប្រទេសជាង ២០ បានដាក់ពាក្យសុំជាផ្លូវការដើម្បីចូលរួមជាមួយប្លុក BRICS ជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។

លោក Cyril Ramaphosa

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យថា ប្រទេសជាង ២០ នោះបានដាក់ពាក្យចង់ចូលរួមជាមួយប្លុកមួយនេះ ដោយសារតែចង់កសាងភាពជាដៃគូរវាង BRICS និងអាហ្វ្រិក ដើម្បីឲ្យទ្វីបអាចបើកឱកាសសម្រាប់ការបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

លោក Ramaphosa បាននិយាយថា ក្រៅពីប្រទេសជាសមាជិក ក្នុងនោះប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៣០ មកពីទូទាំងទ្វីបអាហ្រ្វិកក៏នឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ខណៈមេដឹកនាំទាំងនោះមកពីតំបន់ការាបៀន អាមេរិកខាងត្បូង មជ្ឈិមបូព៌ា អាស៊ីខាងលិច អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហ្រ្វិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅទីក្រុង Johannesburg ដែលនឹងមានការចូលរួមពីលោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva, ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ខណៈប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងជំនួសដោយលោករដ្ឋមន្ត្រីការបរទេស Sergey Lavrov ។

កាលពីខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Putin ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ីរូបនេះមិនឲ្យធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ស្របពេលដែលអាហ្រ្វិកខាងត្បូង គឺជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រទេសអឺរ៉ុបចំនួន ២ សម្រេចផ្ដល់យន្តហោះចម្បាំង F-16 ដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម