BREAKING NEWS
Search

ប្រើ​ធម៌ក្ដៅ​ចុះ​រុះរើ​កន្លែង​លក់​ដូរ​ បង្ក​ភាព​អនាធិបតេយ្យ​ ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​

​ភ្នំ​ពេ​ញ ៖ ដោយសារ​តែមាន​ពាក្យបណ្តឹង​ជា​បន្ត​បន្ទាប់ ពី​អ្នក​ធ្វើដំណើរ​​, លោក​ យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​រុះរើ​កន្លែង​លក់ដូរ ​អម​​សងខាង​ផ្លូវ​ចាក់​ក្រាល​បេតុង ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ដែល​បង្ក​ភាព​អនាធិបតេយ្យ ​និង​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ​។

​លោក ​យ៉ិន វុ​ធ បាន​ឲ្យ​ដឹងថា​ នៅ​ព្រឹក​ថ្ងៃទី​២១​ ខែមីនា​ ឆ្នាំ​២០១៧ ​លោក​បាន​ដឹកនាំ​កម្លាំងនគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​រួមទាំង​លោក​មេភូមិ​ កម្លាំង​ប្រជា​ការពារ​សង្កាត់​ ចុះ ​រុះរើ​កន្លែង​លក់ដូរ​អម​សងខាង​ផ្លូវ​ចាក់​ក្រាល​បេតុង​ ជាប់​នឹង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ហើយ​ការចុះរុះរើ​នេះ​ គឺ​យោងតាម​ពាក្យ​បណ្ដឹង​របស់​អ្នកធ្វើដំណើរ​ ដែល​ឆ្លងកាត់​ផ្លូវ​ប​នេះ​។

​លោក​ចៅសង្កាត់​បន្តថា ​ក​ន្លែ​ង​លក់ដូរ​នេះ​គ្មាន​ច្បាប់​ទម្លាប់​ទេ​ ហើយ​បង្កការ​ប៉ះពាល់​ដល់​អ្នកដំណើរ​នោះ​ គឺ​កន្លែង​លាង​ម៉ូតូ​ ពេល​បាញ់​ទឹក​សាច​លើ​អ្នក​អ្នកដំណើរ​ ពិសេស​កន្លែង​លក់​សាំង​ដប​ដែល​ងាយ​គ្រោះថ្នាក់​ នៅពេល​មាន​អគ្គិភ័យ​កើតឡើង​ទៅ​​លើយានយន្ត​ និង​ម្យ៉ាងទៀត​ស្ថិតនៅក្រោម​ស្ពាន​ ដែលជា​កន្លែង​ហាមឃាត់​មិន​ឲ្យ​មាន​ស្ថានីយ​ប្រេង​នៅ​ជិត​ស្ពាន​។

​លោក​ចៅសង្កាត់​បាន​បន្ត​ថា​ លោក​នឹង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​អម​សងខាង​ផ្លូវ​ចាក់​បេតុង​នេះ​ ឲ្យ​ទាល់តែ​អស់ ​បើទោះបី​ជា​នៅសល់​២​កន្លែង​ ជា​កន្លែង​របស់​នគរបាល​យាម​ស្ពាន​នេះ​។​

គួរ​បញ្ជាក់ថា នៅពេលដែល​អាជ្ញាធរ​ចុះទៅ​រុះរើ​នោះ ​គឺ​ម្ចាស់​ទីតាំង​បាន​អះអាងថា​ គាត់​មាន​សិទ្ធិ​លក់​ ដោយបាន​បង់លុយ​ឲ្យ​នគរបាល​យាម​ស្ពាន​រាល់​ខែមិនដែល​ខកខាន​។​ អ្នកធ្វើ​ដំណើ​របា​ន​សាទរ​ដល់​ចំណាត់​​ការរបស់លោក​ចៅសង្កាត់ ​ព្រោះ​នៅពេល​មាន​ពាក្យបណ្ដឹង​ គឺ​លោក​ចុះ​ធ្វើ​ភ្លាម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114