Connect with us

ព័ត៌មានជាតិ

គោរមងារជា “សម្តេច” ភ្ជាប់មុខតំណែងកំពូល ជាគ្រឹះដ៏រឹងមាំ នៃរបបរាជានិយមនៅកម្ពុជា

បានផុស

នៅ

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា គោរមងារជា “សម្តេច” មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល (ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា “សម្តេច” នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជាទៀតផង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នារាត្រីថ្ងៃទី២ ខែកញ្ញានេះថា៖

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨(រូបទី១) ចុះថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, អំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា “សម្តេច”។ តំណែងទាំង ៣នោះ គឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងថា “សម្តេច” គឺ ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងប្រទេសដែលប្រកាន់យករបបរាជានិយម ហើយវាសមស្របទៅនឹងប្រពៃណីបរមបុរាណ នៃប្រទេសកម្ពុជាយើងផង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនតែងតែត្រូវផ្សារភ្ជាប់នឹងមុខតំណែងកំពូលសំខាន់ៗ ដូចយ៉ាង គោរមងារ “ឧកញ៉ាចក្រី” “ឧកញ៉ាក្រឡាហោម” “ឧកញ៉ាយមរាជ” ជាដើម។ល។

លោកបញ្ជាក់បន្ថែមថា ម្ល៉ោះហើយពីអំណឹះតទៅ, ដោយសារតែព្រះរាជក្រឹត្យគោលលើកឡើងខាងលើ គោរមងារជា “សម្តេច” មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល (ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា “សម្តេច” នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជាទៀតផង។

ជាមួយគ្នានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យសម្តេចទទួល ជោគជ័យនៅក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និង មាតុភូមិជាទីស្នេហានៃយើង។ សូមឱ្យសម្តេច ហ៊ុន ម៉ាណែត ទទួលជោគជ័យក្នុងការអនុវត្តនូវពាក្យសច្ចារបស់ សម្តេច ថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមនៅកម្ពជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា នៅម្សិលមិញនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញ ព្រះរាជក្រឹត្យ ដោយត្រាស់បង្គាប់ កំណត់គោរមងារជា “សម្ដេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ ដែលមានមុខតំណែង ជា ១. ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ២. ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៣. នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត និង ត្រាស់បង្គាប់​ផ្ដល់គោរមងារ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម