Connect with us

ព័ត៌មានជាតិ

សហគ្រាស ហូមថេសហ្វូត នៅខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូលើការកែច្នៃផលិតផលជលផល

បានផុស

នៅ

សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត នៅក្រុងសៀមរាប ខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូមួយលើការកែច្នៃ និងផ្គត់ផ្គង់ផលិតផលជលផល ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ក្នុងចំណោមសហគ្រាសគំរូ៧ផ្សេងទៀត តាមរយៈគម្រោង CAPFISH។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រាស ហូមថេសហ្វូត បានបង្កើតឡើងកាលពីឆ្នាំ២០១៨ លើការកែច្នៃផលិតផលជលផល ពិសេសកែច្នៃត្រីងៀត ដើម្បីផ្គត់ផ្គត់ទីផ្សារនៅក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្ដារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា និងនាំចេញទៅក្រៅប្រទេស។ អ្នកស្រី ស៊ឹម សេរីររ័ត្ន ម្ចាស់សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត បានលើកឡើងដូច្នេះថា «មុនទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) យើងបានអនុវត្តស្តង់ដាររយៈពេល១ឆ្នាំ ហើយពេលអនុវត្តមានក្រុមសវនករ មកធ្វើសវនកម្មនៅក្នុងសហគ្រាសដែរផង»។ អ្នកស្រីម្ចាស់សហគ្រាស ក៏បានលើកឡើងនូវផលវិបាកនៃការស្នើសុំវិញ្ញាបនបត្រ CQS នេះ ដោយលោកស្រី បញ្ជាក់ថា ការស្នើសុំវិញ្ញាបនបត្រ CQS មានភាពតឹងតែងខ្លាំងណាស់ រហូតលោកស្រីចង់បោះបង់ចោល ព្រោះសហគ្រាសមិនមានធនធានគ្រប់គ្រាន់។

ប៉ុន្តែ ក្រោមគម្រោង CAPFISH ដែលសហការ និងផ្ដល់ការគាំទ្រថវិកាពីសហភាពអឺរ៉ុប និងអង្គការ UNIDO ហើយដឹកនាំអនុវត្តដោយរដ្ឋបាលជលផល គឺសហគ្រាសកែច្នៃត្រីងៀតរបស់អ្នកស្រី បានទទួលការគាំទ្រជាសម្ភារៈ បរិក្ខារ ជំនួយបច្ចេកទេស ក៏ដូចជាការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម រហូតសហគ្រាសទទួលបានវិញ្ញាបនបត្រ CQS នេះ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន បច្ចុប្បន្ននេះ សហគ្រាស ហូមថេសហ្វូត បានកែច្នៃត្រីរស់ចន្លោះពី ១០០ ទៅ ២០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយផលិតផលត្រីងៀតនេះ ក៏បានកំពុងដាក់លក់នៅតាមផ្សារទំនើបធំៗមួយចំនួន ដូចជា ផ្សារទំនើបឡាក់គី ផ្សារអ៊ីអន ផ្សារម៉ាក្រូ ជាដើម។ ជុំវិញការនាំចេញផលិតផលត្រីងៀតនេះទៅកាន់ទីផ្សារបរទេស ត្រូវបានអ្នកស្រី បញ្ជាក់ថា មិនទាន់មានការនាំចេញជាផ្លូវការឡើយ ដោយសព្វថ្ងៃ បានត្រឹមនាំចេញក្រៅផ្លូវការទៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងទំហំតិចតួចបំផុត ចន្លោះពី៣០ ទៅ៤០គីឡូក្រាមប៉ុណ្ណោះ តាមជើងយន្តហោះ ខណៈអ្នកស្រី ក៏កំពុងខិតខំស្វែងរកទីផ្សារផ្លូវការដើម្បីនាំចេញ។

ម្ចាស់សហគ្រាសកែច្នៃត្រីរូបនេះ បានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធី ក៏ដូចជាឯកសារនាំចេញ កុំឱ្យតឹងតែងពេក ហើយជាមួយគ្នានោះ អ្នកស្រី ក៏ស្នើភាគីពាក់ព័ន្ធឱ្យជួយដល់អ្នកចិញ្ចឹមត្រី សំដៅធានាស្ថិរភាពក្នុងការចិញ្ចឹមត្រីពេញមួយរដូវ ដើម្បីអាចមានត្រីគ្រប់គ្រាន់សម្រាប់ការកែច្នៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម