Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា បញ្ជាក់ជំហរបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន ជាមួយស្ថានទូតអាមេរិក

បានផុស

នៅ

លោក នេត្រ ភក្ត្រា បញ្ជាក់​ពី​ជំហរ​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ឲ្យ​បាន​កាន់តែ​រលូន និង​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បញ្ជាក់​ពី​ជំហរ​បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី ០២ ខែ​តុលា ឆ្នាំ ២០២៣ នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ឲ្យ​បាន​កាន់តែ​រលូន និង​ល្អ​ប្រសើរ​ទៅមុខ​ជានិច្ច។

ទន្ទឹម​នោះ​ដែរ លោក នេត្រ ភក្ត្រា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់ លោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​អញ្ជើញ​មក​ធ្វើការ​អបអរសាទរ​សម្រាប់​អាណត្តិ​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

ជាមួយ​នេះ លោក ប៉ា​ទ្រិ​ក ម័​រ​ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​សម្ដែង​នូវ​ការ​ចូលរួម​អបអរសាទរ​ដល់ លោក នេត្រ ភក្ត្រា ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក្នុង​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នេះ​ផង​ដែរ។

គួរ​ជម្រាប​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ព្រឹកមិញ បាន​ផ្ដោត​ជា​សំខាន់​លើ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន រវាង​ប្រទេស​កម្ពុជា និង សហរដ្ឋអាមេរិក លើ​កិច្ច​ការងារ​ពង្រឹង​ពង្រីក​វិស័យ​ព័ត៌មាន​ឲ្យ​បាន​កាន់តែ​ល្អ​បន្ត​ទៅ​មុខ​ទៀត ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​ជា​រួម​ដល់​ប្រជាជន និង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម