BREAKING NEWS
Search

ភេរវករ ៥៩ នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសម៉ូហ្សាំប៊ិក

កងកម្លាំងការពារ និងសន្តិសុខប្រទេសម៉ូហ្សាំប៊ិក (FDS) បានប្រកាសកាលពីថ្ងៃពុធថា ក្រុមភេរវករ ៥៩ នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅក្នុងខេត្ត Cabo Delgado ភាគខាងជើងរបស់ប្រទេស ។

មេបញ្ជាការរួមនៃ FDS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករកំពុងព្យាយាមកាន់កាប់ស្រុក Mocimboa da Praia រយៈពេលមួយសប្តាហ៍ ហើយពួកគេបានជ្រៀតចូលសហគមន៍មុនពេលវាយប្រហារភូមិនានា ។

សេចក្តីថ្លែងការណ៍បាននិយាយថា “នៅក្នុងសកម្មភាពដើម្បីការពារប្រជាជនប្រឆាំងនឹងសកម្មភាពភេរវកម្ម កងកម្លាំងការពារជាតិ និងសន្តិសុខបានចាប់ផ្ដើមប្រតិបត្តិការផ្សេងៗដោយគូសបញ្ជាក់ពីការស្លាប់មនុស្ស ៥៩ នាក់មកពីក្រុមភេរវករក៏ដូចជាការបំផ្លាញជំរុំចំនួន ៦ និងមធ្យោបាយដែលប្រើដោយភេរវករ” ។

សេចក្តីថ្លែងការណ៍របស់ FDS បានបញ្ជាក់ម្តងទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្តារសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅក្នុងតំបន់ ហើយបានបន្ថែមថា ប្រតិបត្តិការប្រឆាំងនឹងការវាយលុករបស់ពួកគេត្រូវបានអនុវត្តដើម្បីទប់ទល់ភេរវជនទាំងនោះដែលប្រើប្រាស់ប្រជាជនជាខែលនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ។

របាយការណ៍នោះបាននិយាយថា “យើងអំពាវនាវឲ្យមានការសហការគ្នាដើម្បីរាយការណ៍ពីអត្ថិភាព ឬចលនាចម្លែករបស់បុរសប្រដាប់អាវុធនៅផ្នែកណាមួយនៃទឹកដីជាតិរបស់យើង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA