Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់​ផែនការដាំឫស្សីឲ្យ​បាន ១ ម៉ឺនដើមរយៈពេលពីរខែ

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ដាក់​ចេញ​ផែនការសំដៅ​ដល់​ការ​ថែរក្សា​តំបន់​ការពារ​ធម្មជាតិ គឺ​ការ​ផ្ដួចផ្ដើម​ដាំ​ដើម​ឫស្សី​ចំនួន ១ ម៉ឺន​ដើម​​ក្នុង​រយៈ​ពេល​ពីរ​ខែ ដែល​ស្រប​ជា​មួយ​យុទ្ធសាស្ត្រ​រង្វង់​សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួកគី លោក​ អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ ការ​គ្រប់គ្រង​សំរាម និង​ការ​អភិរក្ស​ជីវចម្រុះនៅ​ក្នុង​ប្រទេស ក្រសួង​បាន​យក​កំណត់​ផែនការ ថែរក្សា​តំបន់​ការពារ​ធម្មជាតិ ដោយ​ផ្ដល់​ឲ្យ​សហគមន៍​ដែល​ពឹងផ្អែក​លើ​តំបន់​ទាំង​​នេះ​ជា​មួយ​​នឹង​ឱកាស​សម្រាប់​ការ​រីក​ចម្រើន និង​វិបុលភាព។ មជ្ឈិម​នៃ​ផែនការ​នេះ គឺ​ការ​ផ្ដួច​ផ្ដើម​ដាំ​ដើម​ឫស្សី​ចំនួន ១ ម៉ឺន​ដើម​ក្នុង​រយៈ​ពេល​ ពីរ​ខែ ដែល​ស្រប​ជា​មួយ​យុទ្ធសាស្ត្រ​រង្វង់​សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព។

លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បន្ត​ថា​ ទំពាំង​ស្នង​ឫស្សី ត្រូវ​បាន​គេ​​ស្គាល់​​ថា ការ​លូតលាស់​លឿន និង​ចំណាយ​ថាមពល​តិច​បំផុត​​លើ​ការ​ផលិត​ស្លឹក អាច​បង្កើត​ឡើង​វិញ​ក្នុង​អត្រា​ពន្លឿន បើ​ប្រៀបធៀប​នឹង​ដើម​ឈើ​ដទៃ​ទៀត។ លើស​ពី​នេះ ក៏​អាចប្រើប្រាស់​​ជា​ប្រភព​ប្រេង​ឥន្ធនៈ​ប្រកប​ដោយ​និរន្តរភាព​ ​ផ្តល់​ជម្រើស​ដល់​អុស​ដុត និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

បន្ថែម​នេះ លោក អ៊ាង សុផល្លែត សង្កត់​ធ្ងន់​ថា «​សមត្ថភាព​ពិសេស​របស់​ឫស្សី​ ​អាច​ស្រូប​យក​បរិមាណ​កាបូន​ឌីអុកស៊ីត​ទ្វេដង​ដូច​គ្នា​ទៅ​នឹង​ដើម​ឈើ​ដទៃ​ទៀត ខណៈ​ពេល​ដែល​វា​ផលិត​អុកស៊ីហ្សែន​បន្ថែម​ ៣០% ធ្វើ​ឲ្យ​ជា​បេក្ខជន​ដ៏​ល្អ​បំផុត​សម្រាប់​ការ​លើក​កម្ពស់​អព្យាក្រឹតភាព​កាបូន​»។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួកគី ​ក៏​បាន​ថ្លែងអំពី​ការ​ត្រៀម​ខ្លួន​របស់​តួកគី ក្នុង​ការ​សហការ​ជា​មួយ​កម្ពុជា​លើ​បញ្ហា​បរិស្ថាន​តំបន់ និង​សកល​លោក។ ប្រទេស​តួកគី​ក្នុង​នាម​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ជា​កន្លែង​ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​សំរាម និង​ការ​អភិរក្ស ជីវចម្រុះ ​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​«កិច្ចព្រមព្រៀង​បៃ​តង» របស់​អឺរ៉ុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម