Connect with us

កីឡា

កីឡាអាស៊ីបិទបញ្ចប់មិញ កម្ពុជាបានឈ្នះមេដាយសំរិទ្ធ១គ្រឿង

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​យប់​មិញ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​បញ្ជូន​​អត្តពលិក​ចំនួន​១០៩នាក់ លើ​​កីឡា​ចំនួន​១៧​ប្រភេទ ប៉ុន្តែ​ទទួល​បាន​មេដាយ​សំរិទ្ធ​តែ​១​គ្រឿង​ប៉ុណ្ណោះ​។ កីឡាករ​ទាំង​១៧​ប្រភេទ​គឺ​ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រីឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូក​ក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និង​ គុនដាវ។

ភាគ​ច្រើន​បំផុត អត្តពលិក​កម្ពុជា​ធ្លាក់​នៅ​វគ្គ​ជម្រុះ​ដំបូង ខណៈ​អត្តពលិក​ខ្លះ​បាន​ឡើង​ដល់​វគ្គ​១៦រូបចុង​ក្រោយ ដោយសារ​គ្មាន​ដៃ​គូ​ប្រកួត​នៅ​វគ្គ​៣២​រូប ប៉ុន្តែ​កីឡាករ​ខ្លះ​ក៏​បាន​ឈ្នះ​នៅ​ជុំ​ដំបូង​ដែរ​ដូច​ជា​កីឡាករចំបាប់​ ស៊ូ បាលី​ បាន​ឡើង​ដល់​វគ្គ​៨​រូប​ចុង​ក្រោយ។

កីឡា​ដែល​ទទួល​បាន​មេដាយ​សំរិទ្ធ១​គ្រឿង​គឺ​ក្រុមកីឡាការិនីការ៉ាតេកម្ពុជា​មានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច។

នេះ​ជា​ការ​ធ្លាក់​ចុះ​មេដាយ​ដ៏​អាក្រក់​បំផុត បើ​ប្រៀប​ធៀប​នឹង​​ឆ្នាំ​២០១៨ ​នៅ​ឥណ្ឌូណេស៊ី កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​៤៣​នាក់​លើ​១៣​ប្រភេទ​គឺ អត្តពលកម្ម ហែលទឹក ទូកកានូអ៉ីង គុនដាវ កាយសម្ព័ន្ធ ម៉ូតូទឹក ជឺជីតស៊ូ យូដូ ការ៉ាតេ ទូក​ក្តោង សូហ្វតិន្នីស តេក្វាន់ដូ និង ចំបាប់។ ជា​លទ្ធផល កម្ពុជា​ឈ្នះ​មេដាយ​មេដាយ​​៣​​​គ្រឿងគឺ ខាន់ ចេសា ឈ្នះ​មេដាយ​មាស១​ និងសាលី អ៊ូម៉ើត ឈ្នះ​មេដាយ​មាស១ និង​សំរិទ្ធ​១។

ប្រទេស​អាស៊ាន​ដែលឈ្នះ​មេដាយ​កីឡា​អាស៊ី​ លើក​ទី​១៩

  • ថៃ​ រក​បាន​មេដាយ​មាស​១២ ប្រាក់​១៤ និង​សំរិទ្ធ​៣២
  • ឥណ្ឌូណេស៊ី​ រក​បាន​មេដាយ​មាស​៧ ប្រាក់​១១ និង​សំរិទ្ធ​១៨
  • ម៉ាឡេស៊ី​ រក​បាន​មេដាយ​មាស​៦ ប្រាក់​៨ និង​សំរិទ្ធ​១៨
  • ហ្វីលីពីន​ រក​បាន​មេដាយ​មាស​៤ ប្រាក់​២ និង​សំរិទ្ធ​១២
  • សិង្ហបុរី រក​បាន​មេដាយ​មាស​៣ ប្រាក់​៣ និង​សំរិទ្ធ​៧
  • វៀតណាម ​រក​បាន​មេដាយ​មាស​៣ ប្រាក់​៥ និង​សំរិទ្ធ​១៩
  • មីយ៉ាន់ម៉ា​ រក​បាន​មាស​១ និង​សំរិទ្ធ២
  • ព្រុយណេ​ រក​បាន​មេដាយ​ប្រាក់១ និង​សំរិទ្ធ១
  • ឡាវ រក​បាន​មេដាយសំរិទ្ធ​៣
  • កម្ពុជា​ រក​បាន​មេដាយ​សំរិទ្ធ​១
  • ទីម័រខាងកើត មិនទទួលបាន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម