Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា នាំ​ទេយ្យទាន​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​ប្រគេន​ព្រះសង្ឃ​៩​វត្ត ក្នុង​ខេត្ត​សៀមរាប

បានផុស

នៅ

សៀម​រា​ប ៖ ទេយ្យទាន គ្រឿង​ឧបភោគ​បរិភោគ​រួមមាន អង្ករ​ចំនួន ១៤០​កា​រ៉ុង ស្មើ ៣​ពាន់​៥០០​គ​ក្រ ,​មី ១៧៥​កេស ជា​អំណោយ​ដ៏​ថ្លៃថ្លា ពីស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវ​បាន​លោកជំទាវ ទូច សា​រ៉ុ​ម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង សាសនា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក បណ្ឌិត ចាយ បូ​រិ​ន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដោយ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​ព្រះ​មេគណ​ខេត្ត សៀមរាប បាន​នាំ​យក​មក​វេរ​ប្រគល់ នៅ​រសៀល​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០២៣ បាន​រៀប​ចំ​ឡើង​នៅ​វត្ត​រាជ​បូ​ណ៌ ស្ថិត​ក្នុង​សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ក្រោម​ព្រះអធិបតីភាព​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម សិរី​សុ​វ​ណ្ណោ គណៈមហានិកាយ ឧ​ត្ត​ម​ទីប្រឹក្សា​គណៈ​សង្ឃ​នាយក និង​ជា​សមាជិក​ថេរ​សភា​ព្រះពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ , ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង ព្រះ​រាជាគណៈ​កិត្តិយស ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ព្រះ​មេគណ​ខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ទូច សា​រ៉ុ​ម បាន​នាំយក​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​នាយករដ្ឋមន្ត្រី និង​លោក បណ្ឌិត ចាយ បូ​រិ​ន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ប្រគេន​និង​ជូន​ដល់​មន្ត្រី​សង្ឃ​ខេត្ត ព្រះសង្ឃ​គ្រប់​អង្គ ប្រជា​ពុទ្ធបរិស័ទ ដែល​ជា​និច្ចកាល សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​បន្ត ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​គិតគូរ​ពី​សុខទុក្ខ ភាព​លំបាក ខ្វះខាត ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ និង​គោរព​ស្រឡាញ់​ជឿជាក់​លើ​ព្រះ​ពុ​ទ្ធ​សាសនា ព្រោះថា​ព្រះ​ពុ​ទ្ធ​សាសនា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​អប់រំ និង​ចូល​រួម​ចំណែក​អភិវឌ្ឍ​សង្គមជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ ចរិយា​ធម៌ និង​គុណធម៌​ល្អ​ប្រសើរ​ក្នុងការ​រស់នៅ។

លោកជំទាវ បាន​បន្ត​ទៀត​ថា ក្នុងនាម​ក្រសួង​ធម្មការ​និង​សាសនា ពិតណាស់​គឺ​ចង់ឃើញ​នៅតាម បណ្តា​វត្តវ៉ា​អារាម​នានា ឭ​តែ​សំឡេង​ព្រះធម៌ មាន​ភាព​ស្ងប់ស្ងាត់ ដែល​ផ្តល់​ភាព​ត្រជាក់ត្រជុំ​សម្រាប់​ប្រជា​ពុ​ទ្ធ​បរិស័ទ​ជ្រក​ក្រោម​ម្លប់ព្រះធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ ថា ព្រះ​ពុ​ទ្ធ​សាសនា​ជា​សា​នា​របស់​រដ្ឋ។ លោកជំទាវ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​វិស័យ​ព្រះ​ពុ​ទ្ធ​សាសនា​បាន​កំពុងតែ​ល្បី​រន្ទឺ​នៅ​ក្នុង​ពិភពលោក ហើយ​បណ្តា​ប្រទេស​ជឿនលឿន​និង​ប្រទេស​កំពុង​អភិវឌ្ឍ​ក៏​មាន​ភាព​ជឿជាក់​ថា ព្រះពុទ្ធ​សាសនា​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើ​ន​ជឿនលឿន ជាពិសេស​នៅ​កម្ពុជា​យើង​តែ​ម្តង​។

ភាព​ល្បីល្បាញ​និង​ភាព​រីកចម្រើន​របស់​ព្រះ​ពុ​ទ្ធ​សាសនា អាច​ប្រព្រឹត្ត​ទៅ​បាន​គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព បើ​គ្មាន​សុខ​សន្តិភាព​ទេ​យើង​ក៏​គ្មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​បាន​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ឡើយ។

សម្ភារៈ​អំណោយ​ទាំងនេះ បាន​បែងចែក​និង​ប្រគេន​ដល់​វត្ត​ចំនួន​៧​និង​អាស្រម​ចំនួន​២ ទៅតាម​ចំនួន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ជាក់​ស្តែង និង​ជាវ​ត្ត​ដែល​មាន​ការខ្វះខាត​អំឡុង​ពេល​ពិធីបុណ្យ​កាន់បិណ្ឌ​និង ភ្ជុំបិណ្ឌ ព្រមទាំង​ជាវ​ត្ត​ដែល​បើក​សាលា​ពុទ្ធិកបឋមសិក្សា​មួយ​ចំនួន ក្នុង​ខេត្តសៀមរាប ដើម្បី​ចូលរួមចំណែក​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម