រៀនភាសាលែងពិបាកទៀតហើយ​ ដោយសារ Appទំាងនេះ
BREAKING NEWS
Search

រៀនភាសាលែងពិបាកទៀតហើយ​ ដោយសារ Appទំាងនេះ

ភាសាជាស្លាប ​ភាសាជាយាន។ មិនចេះភាសា​ដូចជាកំបុតជើងឬខ្វាក់ភ្នែក​ប្រសិនបើយើងមាន​បំណងចង់ដើរហើរជុំវិញពិភពលោកនេះ។ មានកម្មវិធី​បង្រៀន​មួយចំនួនលើទូរសព្ទដែអាចជួយ​យើងបានក្នុងការ​ហ្វឹកហាត់ឬ​សាកសួរសំណួរនានាជំុវិញភាសាដែលយើង​ចង់រៀន។

មិនរៀនខ្លួនឯងអាចប្រាប់ប្អូនឬកូនក្មួយក័៏បាន!

១ Babbel

ជាសេវាកម្មបង្កើតឡើងក្នុងឆ្នាំ ២០០៨។ យោងតាម ​​LinguaLift Appនេះមិនតម្រូវឱ្យបង់លុយទេ។

ថ្នាក់នីមួយៗចាប់ផ្តើមដោយការបង្រៀនវាក្យសព្ទជាបន្តបន្ទាប់ ដោយមានរូបភាព​ជំនួយទៀត​។ វគ្គសិក្សានេះត្រូវបានរៀបចំឡើង សម្របទៅតាមកម្រិតសិស្សដែលអនុញ្ញាតឱ្យរៀន។ ដូច្នេះហើយ​យើងនឹង​ឆ្លងកាត់ការសាកសួរព័ត៌មាន​សិនមុនបានចូលរៀនភាសាដែល​យើង​ចង់។ រាល់កម្មវិធីនឹង​ណែនាំពី​ការ​ជ្រើសរើសភាសា ដោយមាន​វាគ្មិនដែលមានសមត្ថភាពភាពដូច​យើងកំពុងធ្វើការរៀនសូត្រជាក់ស្តែងជាមួយ​មនុស្ស​ពិតៗ​។ ដោយសារកម្មវិធីទាំងនេះត្រូវបានរចនាឡើងដើម្បីសម្របទៅតាមប្រភេទនៃការរៀនសូត្រក្នុងលក្ខខណ្ឌខុសៗគ្នាសូមទាញយក សិនដើម្បីបានយល់ច្បាស់។

ទាញយក www.hellotalk.com/

២ HelloTalk

កម្មវិធី HelloTalk មានគោលបំណងជួយសម្រួលដល់ការអនុវត្តការ រៀននិយាយនិងបំបាត់ភាពតានតឹងនៃការសន្ទនាភាសាផ្សេងដែលមិនមែន​ភាសាកំណើតរបស់យើង។ កម្មវិធីនេះភ្ជាប់យើង​ទៅនិយាយ​ជាមួយ​អ្នកដែលមាន​ដើមកំណើតនៃភាសានោះ​ដើម្បបង្វឹក។ ការជជែកនឹង​ធ្វើត្រាប់តាមចំណុចប្រទាក់របស់វាងាយ​ចាប់បាន​ងាយចេះ។ លើសពីនេះទៅទៀត HelloTalk ក៏មានមុខងារបកប្រែរួមបញ្ចូលគ្នាដែលជៀសផុតពីការលំបាកក្នុងការផ្ញើសារដោយពាក្យដែលបាត់ហើយផ្ទុយទៅវិញបំពេញចន្លោះ។

៣ Busuu

ជាកម្មវិធីរៀនភាសាសង្គមដែលមានតែ​លើគេហទំព័រប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ បច្ចុប្បន្ននេះ Appនេះ គាំទ្រការរៀន​ ១២ ភាសាហើយឥតគិតថ្លៃ។

មុខងារជាច្រើននៅទីនោះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ រៀនពាក្យការសន្ទនានិងសំណួរសាមញ្ញៗណា ដែល​ទាក់ទងនឹងការសន្ទនា។ លើសពីនេះទៀតការសន្ទនានិមួយៗ ត្រូវបានកត់ត្រាដោយអ្នកនិយាយជនជាតិដើម ដែលនាំឱ្យជិតយើង ទទួលបាន បទពិសោធន៍នៃការរៀនភាសាល្អជាងមុន​។

ទាញយក www.busuu.com/en/choose-your-language

៤ Duolingo

ជាកម្មវិធីដែលទទួលបានជោគជ័យខ្លាំងដែលបានរួមបញ្ចូលគ្នារវាងហ្គេម​និងការរៀនភាសា។ យោងទៅតាមការពង្រីក Ramblings ឥឡូវនេះកម្មវិធីនេះមានចំនួនអ្នកប្រើប្រាស់ចំនួន ៣០០ លាននាក់។

នេះកម្មវិធីដ៏ល្អមួយ ដែល​វគ្គសិក្សាត្រូវបានបង្កើតឡើងដោយលំអិត ២៥ ភាសានិងពេញនិយមសម្រាប់អ្នកសិក្សាណាដែលអាចនិយាយភាសាអង់គ្លេសបានហើយ​មានបំណង​ចង់ រៀនភាសាផ្សេងៗទៀត។

ទាញយក www.duolingo.com/log-in

Nina, TIME Magazine

៥ Mindsnacks

នៅលើ Mindsnacks  មានបញ្ជីភាសាជាច្រើនដែលមានកម្មវិធីភ្ជាប់មកជាមួយផង។ កម្មវិធីនេះ ត្រូវបានរចនាឡើងដើម្បីរៀនវេយ្យាករណ៍និងស្តាប់វាក្យសព្ទ។

ទាញយក www.mindsnacks.com

ការរៀនសូត្រមិនដែលយឺតពេលទេ​ហើយ​ក៏មិនដែលថាគ្មាន​ប្រយោជន៍នោះដែរ។

ចម្រើន តារា​

រក្សាទង្វើ ១០យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ

តំណែង​អ្នកមានជាងគេបំផុតនៅថៃ នៅតែបានលើម្ចាស់រោងចក្រសាច់មាន់CP