៥ ចំណុចថ្មី និងរហ័ស​ អាចយកទៅអភិវឌ្ឍអាជីវកម្មភាគច្រើនក្នុងសម័យកាលនេះ

ការឈរជើងឲ្យបានរឹងមាំ និងយូរអង្វែងសម្រាប់អាជីវកម្មទាំងឡាយពិតជាមិនងាយស្រួលនោះឡើយ។ យ៉ាងណាមិនងាយស្រួលក៏មិនមែនមានន័យថា មិនអាចធ្វើបាននោះដែរ។ តាមរយៈវិធីសាស្ត្រទាំង ៥ ចំណុចនេះ KPT Plus ជឿថាលោកអ្នកអាចយកទៅសម្រាប់អភិវឌ្ឍក្នុងជំនួញ​ដើម្បី​បង្កើត​ភាព​ជោគជ័យបាន។

១. ​ធ្វើការដក​ពិសោធន៍

​កំហុស​មួយនៃ​អាជីវកម្ម​ពេល​ចាប់​បើក​ដំបូង ​គឺ​​ចង់ឲ្យ​ផលិត​របស់ខ្លួន​ប្រកប​ដោយ​ភាព​ឥត​ខ្ចោះ​ ដោយ​គ្មាន​ការ​ពិសោធន៍​សាកល្បង។ ​ប៉ុន្តែម្ចាស់​ជំនួញជោគជ័យនានា ពួកគេ​បាន​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​ដក​ពិសោធន៍​ថា ​អ្វី​មួយ​ដំណើរ​ការ​ និងអ្វី​មួយ​មិន​ដំណើរ​ការ ហើយ​អ្វី​មួយ​ដែល​ត្រូវ​ចិត្ត​មនុស្ស​ និង​អ្វី​មួយ​ដែល​មិន​ត្រូវ​តាម​ចិត្ត​មនុស្ស។ បើ​ចង់​ជោគជ័យ​ត្រូវ​ហ៊ាន​ធ្វើ​ការ​ដក​ពិសោធន៍​ និង ហ៊ាន​ទទួល​ស្គាល់​បរាជ័យ ព្រោះ​បរាជ័យ​ជា​វិធី​មួយ​ដែល​អ្នក​រក​ឃើញ​អ្វី​មួយ​មិន​ដំណើរ​ការ​ ក្នុង​មធ្យោបាយ​មួយ។

២. បង្កើត​វប្បធម៌​ល្អក្នុង​កន្លែង​ធ្វើ​ការងារ

គ្រប់ក្រុមហ៊ុន អាជីវកម្ម នីមួយៗ​សុទ្ធ​តែ​មាន​គោលការណ៍​ចែង​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន។ ដូច្នេះ​ការ​ចេះ​បង្កើត​វប្បធម៌​នៅកន្លែង​​ការងារ​ ​អាច​នាំឲ្យ​បុគ្គលិក​ទាំង​អស់​អាច​សហការ​គ្នា និង ជួយ​ដោះ​ស្រាយ​បញ្ហា​គ្នា​ទៅ​វិញ​ទៅ​មក។

៣. ចេះបង្កើត​ឱកាស​ថ្មី​នៅក្នុងបញ្ហា

នៅ​ពេល​ដែល​មនុស្ស​ជួប​ពេលវេលា​មួយ​ដែល​លំបាក ​ពួក​គេ​ភាគ​ច្រើន​មិន​អា​ចធ្វើ​អ្វី​បានទាំង​អស់ ​ហើយ​មាន​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​អាចដើរ​ថយ​ក្រោយ​ទៀត​ផង។​ ម្ចាស់ជំនួញេជោគជ័យច្រើនរូបឲ្យដំបូន្មានថា ពេលវេលា​លំបាក​គឺ​ជា​ឱកាស​ហុច​ឲ្យ​មនុស្ស​ដើរ​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​ការ​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់​មិន​មែន​អ្នក​ណាៗ​សុទ្ធ​តែ​ងាយ​ធ្វើ​បាន​នោះ​ឡើយ ហើយនោះជាអ្វីដែលអ្នកអាចរៀនសូត្រនិងអភិវឌ្ឍខ្លួន។

៤. ត្រូវ​ហ៊ាន​ទទួល​យក​ហានិភ័យ

​គ្មាន​ការ​ប្រថុយ គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ។ អ្វី​មួយ​មិន​អាច​កើត​ឡើង​ចេញ​ជា​រូបរាង​បាន​ទេ ដោយ​គ្រាន់​តែ​អង្គុយ​គិត មាន​តែ​សកម្មភាព​ធ្វើ​ទេ ទើប​អាច​បង្កើត​ចេញ​ជា​រូប​រាង​បាន។ ហ៊ានទទួលយកបញ្ហា ហើយហ៊ានដោះស្រាយវា ទើបអាជីវកម្មដើរទៅបានដោយគ្មានឧបសគ្គ។

គ្រប់​ភាព​បរាជ័យ​ទាំង​អស់ មិន​មែន​ជា​រនាំង​ បង្អាក់​ដំណើរ​មនុស្ស​មិន​ឲ្យ​ទៅ​រក​ភាព​ជោគជ័យ​នោះ​ឡើយ។ រាល់​ភាព​បរាជ័យ​គឺ​សុទ្ធ​តែ​ជា​មេរៀន​ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​វា​ដើម្បី​ដើរ​ទៅ​រក​ភាព​ជោគជ័យ បរាជ័យ​កាន់​តែ​ច្រើន អ្នក​​អាច​រក​ឃើញ​វិធី​កាន់​តែ​ច្រើន​ដើម្បី​ទៅ​រក​ភាព​ជោគជ័យ។

៥. សហការជា​មួយដៃគូ​ពាណិជ្ជកម្ម

​ការ​សហការ​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្មនានា អាច​ជួយ​ឲ្យអាជីវកម្មរីកកចម្រើនទៅ​មុខ​ឆាប់​រហ័ស អាចបង្កើត​អតិថិជន​ថ្មីពី​គ្រប់​កន្លែង និង​ធ្វើ​ឲ្យ​ផលិតផល​ឬ សេវាកម្ម​ខ្លួន​រីក​សាយ​កាន់តែទូលំទូលាយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ អាថ៌កំបាំង​របស់​លោក Elon Musk ក្នុង​ការ​ដឹកនាំ​ក្រុមដើម្បីផ្លាស់ប្ដូរ​

ចុចអាន៖ ស្វែងយល់មនុស្ស ៤ ប្រភេទនៅកន្លែងការងារ