គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ
BREAKING NEWS
Search

គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

ស្ទើរតែ​គ្រប់គ្នា​ មាន​សមត្ថភាព​ទទួល​យក​តួនាទី​ដឹកនាំ ​នៅ​កន្លែង​ការងារ។ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​រលូន​ទៅមុខ​ បើ​សិន​អ្នក​មិន​មាន​ជំនាញ​គ្រប់គ្រាន់ សម្រាប់ដឹកនាំ​ក្រុម។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ជោគជ័យម្នាក់​ នៅ​កន្លែង​ធ្វើការ​ នេះ​ជាគន្លឹះ ៦ យ៉ាង​ដើម្បី​ជួយ​អ្នក ៖

១. រៀន​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ក្រុម ត្រូវ​ដឹង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព។ នេះ​មានន័យថា អ្នក​ត្រូវ​ធ្វើ​សកម្មភាពច្រើន​ជាងចេញ​តែ​បញ្ជា​ ទៅ​ក្រុម។ ត្រូវ​មាន​សមត្ថភាព​គិត​មុន​ពេល​និយាយ ហើយ​ត្រូវ​ប្រាកដ​ថា​ មនុស្ស​អាច​យល់​សារ​របស់​អ្នក។

អ្នក​ក៏​ត្រូវ​រៀន​ពី​របៀប​ស្ដាប់​នូវ​អ្វី​ដែល​សមាជិក​ក្រុម​កំពុង​និយាយ ហើយ​អាច​គ្រប់គ្រង និង​ការពារ​ជម្លោះ​ រវាង​សមាជិក​ក្រុម​និង​ក្រុម រួមទាំង​ការ​គ្រប់គ្រង​របស់​អ្នក (ដែល​រួម​បញ្ចូល​ទាំង​អ្នក​ផង) ។

២. សរសើរ​សមាជិក​ក្រុម​នីមួយៗ

វា​មិន​គ្រប់គ្រាន់​ទេ​ បើ​អ្នក​សរសើរ​ក្រុម​របស់​អ្នក​ចំពោះ​ការងារ​ដែល​ធ្វើ​បាន​ល្អ។ ប្រការ​ដែរ​សំខាន់​ត្រូវ​សរសើរ​សមាជិក​ក្រុម​នីមួយៗ ​ចំពោះ​ការ​ចូលរួម​ចំណែក​ផ្ទាល់ខ្លួន ​របស់​ពួកគេ​ចំពោះ​គម្រោងក្នុង​ក្រុម។ ត្រូវ​ប្រាកដ​ថា​ ការ​សរសើរ​របស់​អ្នក​គឺ​ចេញ​ពី​ចិត្ត​ពិតប្រាកដ។

៣. បង្កើត​ការ​ប្រកួតប្រជែង

អ្នកដឹកនាំ​ជោគជ័យ ​ត្រូវ​ដឹង​ពី​វិធី​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ការងារ​ក្នុង​ក្រុម ​ហើយ​ធ្វើ​ឱ្យ​ពួកគេ​រិត​តែ​​ធ្វើ​ការ​កាន់​តែ​ខ្លាំង។ ពួកគេ​កាន់​តែ​ប្រកួតប្រជែង​ជាមួយ​សមាជិក​ក្រុម​ របស់​ពួកគេ​កាន់​តែ​ច្រើន សមាជិក​ក្រុម​នឹង​កាន់​តែ​រឹងមាំ​ជាង​មុន។

តែ​ត្រូវ​ប្រាកដ​ថា ​អ្នក​ដឹង​ពី​របៀប​ប្រកួតប្រជែង​ជាមួយ​ពួកគេ​ ដោយ​មិន​ចាំបាច់​ធ្វើ​ឱ្យ​ពួកគេ​ធ្វើ​ហួសហេតុ​ពេក​ មិន​ធ្វើ​ឱ្យ​ពួកគេ​លំបាក​ពេក​ ឬ​ឈឺចាប់​ដោយ​ចេតនា​ណាមួយ។

៤. រៀន​ពី​របៀប​ធ្វើការ​សម្រេចចិត្ត

រឿង​សំខាន់​មួយ​ដែល​ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ គឺ​អាច​ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ។ ពេល​មិន​សប្បាយ​ចិត្ត​កុំ​ធ្វើ​ការ​សម្រេចចិត្ត វា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឈឺចាប់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ផង​ដែរ។

អ្នក​ត្រូវ​ធ្វើ​ជា​ម្ចាស់​សិល្បៈ​នៃ​នយោបាយ ក្នុងរឿងអស់នេះ​ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​រឿង។

៥. ចូលរួម​ជាមួយ​អ្នកដទៃ

អ្នក​នឹង​ត្រូវ​រៀន​ពី​របៀប​ចូលរួម​ជាមួយ​អ្នក​ដទៃ ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​របស់​អ្នក​មាន​ផលិតភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ ​ចូរ​ប្រាប់​ក្រុម​របស់​អ្នក​ឲ្យ​ដឹង​ផង ​កុំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ​អ្នក​មើល​រំលង​គេ។

៦. ចេះ​បែងចែក​ទេពកោសល្យ

អ្នកដឹកនាំ​ល្អ​ ស្គាល់​បុគ្គលិក​និង​ទេពកោសល្យ​របស់​ពួកគេ ​និង​វិធី​ប្រើប្រាស់​ទេពកោសល្យ​ទាំង​នោះ។ ពួកគេ​ដឹង​ច្បាស់​ពី​របៀប​នាំ​យក​អ្វី​ដែល​ល្អ​បំផុត​ ឲ្យ​បុគ្គលិក​របស់​ពួកគេ ​និង​កន្លែង​ដែល​ពួកគេ​គួរ​តែ​ស្ថិតនៅ​ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កន្លែង​ការងារ៕

ចុចអាន៖៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ

ចុចអាន៖វិធី ៤ យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អនឡាញ​កាន់តែ​រីក​ចម្រើន​ឡើង​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ