Connect with us

ជីវិតកម្សាន្ដ

សម្ដេចតេជោ ហ៊ុន សែន សម្រេចរៀបចំឲ្យពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ចូលរោងការតាមប្រពៃណី

បានផុស

នៅ

សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០២៣ នេះ​ថា សម្ដេច សម្រេច​រៀបចំ​ឲ្យ​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ បាន​ចូល​រោងការ​តាម​ប្រពៃណី​ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ សម្ដេច ដូច្នេះ​ថា «ដើម្បី​ជៀសវាង​មាត់ចាប មាត់​ព្រាប ដូច​ពាក្យចាស់​លោក​ពោល​ថា មាត់​វែង​ជាង​ផ្លូវ ជុំវិញ​កូនប្រុស ឌី ពេជ្រ និង​កូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ក្នុង​ឋានៈ​ជា​ឪពុកធំ កូន​ពេជ្រ ខ្ញុំ​ត្រូវ​តែ​ចូលរួម​រៀបចំ​ឲ្យ​កូន​ទាំងពីរ​បាន​ចូល​រោងការ​តាម​ប្រពៃណី»។

សម្ដេច​តេ​ជោ បញ្ជាក់​ថា «ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្ដាយ​ខាង​ប្រុស​ចូល​ស្ដីដណ្ដឹង​កូន​ស្រី។ ថ្ងៃ ២២ ខែ​ធ្នូ ២០២៣ កំណត់​ជា​ថ្ងៃ​រៀបការ​ដែល​គ្រួសារ​ទាំងសងខាង និង​សាមីខ្លួន បាន​យល់ស្រប តាម​ខ្ញុំ​ដែល​ជា​អាចារ្យ​ធំ​រៀបចំ​ពេលវេលា​បែបនេះ»។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា «ឈាម​ច្បាស់​ជា​ខាប់​ជាង​ទឹក និង​សង្ឃឹម​ថា ពុំ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ណា​យក​ទៅ​បកស្រាយ​ផ្សេង​ពី​នេះ​ទៀត​ឡើយ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម