BREAKING NEWS
Search

ស្រា​បៀរ​អង្គរ ​បាន​រកឃើញ​គូ​ស្វាមីភរិយា​មានសំណាង​ឈ្នះ​រង្វាន់​៤០​គូ ទៀតហើយ​!

​កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅនេះ ស្រា​បៀរ​អង្គរ​បានធ្វើការ​ចាប់ឆ្នោត​ស្វែងរក​គូ​ស្វាមី ភរិយា​ថ្មី​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​!​លើក​ទី​២ នៅ ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន CTN ក្នុង​កម្មវិធី រាត្រី​កំសាន្ត​ដែលមាន​ការចូល​រូ​ម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន បណ្តា​អ្នក​សារ​ព័​ត៌​មាន​នានា និង ទស្សនិកជន​យ៉ាងច្រើន​កុះករ។​

ការប្រគល់​រង្វាន់​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅ ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន CTN ក្នុង​កម្មវិធី រាត្រី​កម្សាន្ត​ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ ​កញ្ញា ខេ​លី ឈឹង អ្នកតំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ​បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ពិសេស​គូ​ស្វាមីភរិយា​ដែល​ជ្រើស​យក​ស្រា​បៀរ​អង្គរ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ក៏ដូចជា​កម្មវិធី​ជប់លៀង​ផ្សេងៗ​។​

គួរបញ្ជាក់​ផងដែរ​ថា​ការចាប់​ឆ្នោត​លើក​ទី​៣ នឹង​ធ្វើឡើង​នៅក្នុង​ខែសីហា​ ឆ្នាំ​២០១៧ ខាងមុខនេះ ។​គូ​ស្វាមី​អាច​ចូល​រូ​ម​ក្នុង​កម្មវិធី​នេះ​ដោយ​គ្រាន់តែ​ជាវ​ស្រា​បៀរ​អង្គរ​កំប៉ុង​សម្រាប់​អាពាហ៍ពិពាហ៍​របស់ខ្លួន ហើយ​បំពេញ​ឆ្នោត​ផ្សងសំណាង​រួច​ដាក់​នៅតាម​ដេប៉ូ​ចែកចាយ​តាម​តំបន់​រៀងៗ​ខ្លួន​៕

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​កម្មវិធី​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី សូម​សាកសួរ​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អង្គរ​ដែល​នៅ ជិត​លោកអ្នក ឬ​ទូរស័ព្ទ​មក​លេខ ០២៣ ៩៨៧៦៦៣ ឬ​ចូលទៅ​កាន់ fb.com/AngkorBeerOfficial. ។​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684