Connect with us

ព័ត៌មានជាតិ

សង្កាត់​មួយ​ក្នុង​ក្រុង​បាត់ដំបង​ បំពាក់​ប្រព័ន្ធ​ប្រកាសអាសន្ន​​ការពារ​គ្រោះមហន្តរាយធម្មជាតិ

បានផុស

នៅ

សង្កាត់​ស្លាកែត ដែល​ស្ថិតនៅក្រុង​បាត់ដំបង​បានទទួល​ជំនួយ​ក្នុងការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការពារ​គ្រោះមហន្តរាយ​ពីធម្មជាតិ។

លោក ទួត រើន ចៅសង្កាត់​ស្លាកែត​ក្រុ​ង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងបង្កើតឡើងដោយអង្គការភីន (People In Need) ដែលទទួលបាន​ជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត (គ.គ.ម.ខ) និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះគឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀត។

តើប្រព័ន្ធ​ប្រកាសឱ្យដឹងមុននេះដំណើរការយ៉ាងដូចម្តេច?

បើតាមលោក​​ ទួត រើន ចៅសង្កាត់​ស្លាកែត​ ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុង​នេះ​មានមេក្រូជាឧបករណ៍ប្រកាសអាសន្នស្វ័យប្រវត្តិ។ មេក្រូប្រកាសអាសន្នរៀបចំ​ជាមួយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើរចេញពីគណៈកម្មាធិការ​​គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។

បន្ទាប់ពីការទទួលបានសារ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់មេក្រូនឹង​បញ្ជូនសំលេងសារទៅកាន់ប្រព័ន្ធបន្លឺសំលេងអេឡិចត្រូនិច​របស់មេក្រូ ហើយ​ប្រជាជនរស់នៅក្នុងតំបន់គោលដៅនឹងឮសារប្រកាសចេញពីមេក្រូដោយស្វ័យប្រវត្តិ​។ សារប្រកាសឱ្យដឹងមុនអាចផ្សាយសារទៅកាន់ប្រជាជនក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រការ៉េនៃទីតាំងដែលបានតម្លើង។

លោកស្រី ឃ្លោក វិចិត្រ​រដ្ឋា អនុប្រធាននាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ​នៃ​ក្រសួង​បរិស្ថាន​​បាន​ឲ្យ​ដឹង​ថា​ ការ​កសាងភាពធន់សហគមន៍មូលដ្ឋាន​ទាក់ទង​ការ​ប្រែប្រួលអាកាសធាតុជា​ការងារ​អាទិភាព​មួយក្រោមការ​គាំទ្រពីក្រសួងបរិស្ថាន​។

ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងគឺជា​យន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជា​​ទឹកជំនន់និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការ​ដាក់​ចេញ​ប្រព័ន្ធ​ព័ត៌មាននេះមាន​សារសំខាន់ណាស់ អាចផ្តល់​ដំណឹង​ដល​ពលរដ្ឋ​យល់ដឹង និង​ត្រៀមខ្លួនជា​មុន​ឆ្លើយតបការ​ប្រែប្រួល​អាកាសធាតុ​ដូចជាទឹកជំនន់​ជាដើម។

លោកស្រី​បញ្ជាក់ថា រហូត​មកដល់ពេលនេះ​ក្រៅពីកំពុងអនុវត្ត​នៅ​សង្កាត់​ស្លាកែត មានទីតាំង​ចំនួន​ ៣ ​ទៀត​នៅក្រុង​បាត់ដំបង​ដែល​បាន​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជាមុន​ការពារ​គ្រោះមហន្តរាយ​ពីធម្មជាតិនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម