Connect with us

សន្តិសុខសង្គម

ស្លាប់៣នាក់​ ក្នុងករណីឆេះផ្ទះអ្នកលក់បន្លែនៅផ្សារក្រោម ខេត្តសៀមរាប

បានផុស

នៅ

កាលពីវេលាម៉ោង៤:៥០នាទី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣  មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់បន្លែ នៅមុខផ្សារក្រោម ខេត្តសៀមរឆាប ដែលករណីនេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់យ៉ាងអាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើង នៅក្នុងភូមិសាស្ត្រ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប  ដែលបណ្ដាលឱ្យឆេះតូបលក់ដូរអស់ចំនួន៤តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ នឹងមានមនុស្សចំនួន ០៣នាក់ បានបាត់បង់ជីវិត។

ជនដែលបាត់បង់ជីវិតទាំង៣នាក់រួមមាន ទី១ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ ជាអាជីវករ រួមជាមួយកូននៅក្នុងផ្ទៃ អាយុ២ខែ និងទី៣ កុមារា ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ ។

សមត្ថកិច្ចបន្តថា ក្នុងករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៦គ្រឿង ក្នុងនោះរថយន្តស្នងការខេត្តចំនួន ០៣គ្រឿង,រថយន្តអជ្ញាធរអប្សរាចំនួន ០២គ្រឿង,រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង។ជាក់ស្ដែង អគ្គិភ័យបានរលត់វិញទាំងស្រុងនៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យខាងលើនេះ៕

អត្ថបទ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ នាទី មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

សន្តិសុខសង្គម៣ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម