Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ដោយសារគ្រោះរញ្ជួយដីនៅជប៉ុនឡើយ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជាបានចេញមកអះអាងថា​ គ្មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ​ ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនឡើយ។ ក្រសួងការបរទេសកម្ពុជាបានចេញមកអះអាងបែបនេះ បន្ទាប់ពីខេត្តមួយចំនួនរបស់ប្រទេសជប៉ុនរងគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ។

សេចក្ដីថ្លែងការណ៍ដែលចេញក្រសួងការបរទេសនៅរសៀលថ្ងៃទី២ខែមករា បានសរសេរថា “យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីខាងលើទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ក្រសួងការបរទេស ក៏បានបញ្ជាក់បន្ថែមថា  ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងម្ដងហើយម្ដងទៀតថា សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។  លើសពីនេះក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយក ចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ (០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម