Connect with us

កីឡា

ក្លិប Winstreak របស់ វឿន វាសនា កំពុងនាំមុខពិន្ទុដាច់នៅកំពូលតារាងលីគតៃវ៉ាន់

បានផុស

នៅ

ក្លិប​បាល់ទះ Winstreak ​ដែល​ជា​ផ្ទះ​របស់​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា កំពុង​នាំ​មុខ​ដាច់​ឆ្ងាយ​លើ​គូ​ប្រជែង​ក្នុង​លីគ​បាល់ទះ​កំពូល​តៃវ៉ាន់ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​​១៤​សប្តាហ៍​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Winstreak រក​បាន​​៣៧​ពិន្ទុ​តាម​រយៈ​ការ​ប្រកួត​ឈ្នះ​១៣​លើក និង​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ​​ កំពុង​​ឈរ​លើ​កំពូលតារាង​ពិន្ទុ​លីគ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២៦ ខែ​មករា ឆ្នាំ​២០២៤​ ប្រៀប​ធៀប​នឹង​ក្រុមលេខ​២​គឺ Pingtung មាន​២៩​ពិន្ទុ ពី​ការ​ឈ្នះ​៩​លើក និង​ចាញ់​៥​លើក។

ទោះបីជាយ៉ាង​ណា នៅ​មាន​ក្រុម​ខ្លះ​មិន​ទាន់​បាន​ប្រកួត​ដល់​សប្តាហ៍​ទី​១៤​ទឡើយ​ដូច​ជា​ក្រុម Mizuno ទើប​តែ​ប្រកួត​បាន​​៩​លើក​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៧ និង​ចាញ់​២ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៣។

លីគ​បាល់ទះ​កំពូលតៃ​វ៉ាន់​ឆ្នាំ​២០២៣-២៤ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ខណៈ​កីឡាករ​កម្ពុជា វឿន វាសនា បាន​ចូល​រួម​កាល​ពី​ចុង​ឆ្នាំ​២០២៣ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ប្រទេស​ចិន។

វឿន វាសនា ដែល​ទទួល​បាន​ប្រាក់​ចំណូលជាង​១០​ម៉ឺន​ដុល្លារ​ពី​កុងត្រា​រយៈ​ពេល​ជាង​២​ឆ្នាំ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​បាន​ជួយ​ក្រុម​​ឲ្យ​ឈរ​លើ​កំពូល​តារាង។

លទ្ធផល​១៤​ប្រកួត​កន្លង​ទៅ​គឺ​ឈ្នះ១៣ និង​ចាញ់១​ដូច​ខាង​ក្រោម៖

  • ឈ្នះ Conti ៣-០
  • ឈ្នះ Taoyouan Taiwan Falcon ៣-១
  • ឈ្នះ Changhua SDTV ៣-០
  • ឈ្នះ Pingtung Taipower ៣-០
  • ឈ្នះ Taoyouan Taiwan Falcon ៣-១
  • ឈ្នះ Conti ៣-១
  • ឈ្នះ Changhua SDTV ៣-០
  • ចាញ់ Pingtung Taipower ០-៣
  • ឈ្នះ Pingtung Taipower ៣-១
  • ឈ្នះ Changhua SDTV ៣-១
  • ឈ្នះ Mizuno ៣-១
  • ឈ្នះ Taoyouan Taiwan Falcon ៣-២
  • ឈ្នះ Pingtung Taipower ៣-២
  • ឈ្នះ Pingtung Taipower ៣-២

តារាង​ពិន្ទុលីគ​បណ្តោះអាសន្ន

  1. Winstreak ឈ្នះ១៣​ប្រកួត ចាញ់១ប្រកួត មាន​៣៧​ពិន្ទុ
  2. Pingtung Taipower ឈ្នះ៩ប្រកួត ចាញ់៥ប្រកួត មាន២៩ពិន្ទុ
  3. Minzuno ឈ្នះ៧​ប្រកួត ចាញ់២ប្រកួត មាន២០​ពិន្ទុ
  4. Taoyouan Taiwan Falcon ឈ្នះ៥ប្រកួត ចាញ់៩ប្រកួត មាន១៦ពិន្ទុ
  5. Conti ឈ្នះ៣ប្រកួត ចាញ់៩ប្រកួត មាន៨​ពិន្ទុ
  6. Changhua SDTV ឈ្នះ១ប្រកួត ចាញ់១២ពិន្ទុ មាន៤ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម