BREAKING NEWS
Search

ព្រឹក​នេះ ​សម្តេច​តេ​ជោ អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​ ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​វិញ្ញាបនបត្រ​ជូន សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​សរុប ​៧៥១​អង្គ​/​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អ​ប់​រំ ។

សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ដែល​នឹងត្រូវ​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​សិក្ខាកាម​វគ្គ​ខ្លី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្ម សិក្សា​ការី​មន្ត្រីជាន់ខ្ពស់​-​មធ្យម​ឆ្នាំ​២០១៧​។​

​ក្រៅពី​ការប្រគល់​វិញ្ញាបនបត្រ​ហើយ​នោះ សម្តេច​តេ​ជោ ក៏​នឹងត្រូវ​បើក​វគ្គប​ណ្តុះ បណ្តាល​សម្រាប់​ឆ្នាំ​២០១៧ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ផងដែរ​។

​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពីសា​លា ភូមិន្ទ​រដ្ឋបាល​ចេញទៅ​បម្រើ​ការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មាន​ចំនួន ៦១០៣​នាក់ ក្នុងនោះ​ស្ត្រី​មាន ៨១១​នាក់​។ សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​នេះ​រួមមាន ​៖ សិស្ស​មន្ត្រីជាន់ខ្ពស់ សិស្ស​មន្ត្រី​មធ្យម សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ កម្មសិក្សាការី​មធ្យម និង​សិក្ខាកាម​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684