Connect with us

សន្តិសុខសង្គម

ជិត ២ ខែ នគរបាលស្រុកស្រែអំបិល ពុំទាន់រកឃើញករណីល្មើសច្បាប់​ពេលយប់ច្រើនទេ

បានផុស

នៅ

អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល បាន​ឱ្យ​ដឹង​ថា ជិត ២ ខែ មកនេះ ការ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង ពុំ​រក​ឃើញ​ករណី​ធំដុំ​ច្រើន​នៅឡើយ​ពី​ការ​ល្មើសច្បាប់​ពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៤ នេះ លោក​វរសេនីយ៍ទោ ដូង វណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល វាយតម្លៃ​ជា​បឋម​ថា បទល្មើស​ដែល​រក​ឃើញ​ពេលយប់ ភាគច្រើន​ពលរដ្ឋ​មិន​ពាក់មួក​សុវត្ថិភាព សេព​គ្រឿង​ស្រវឹង​តិចតួច តែ​មិន​ដល់​កម្រិត​ផាក​ពិន័យ និង​គ្មាន​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ពោល​គឺ​ជិត ២ ខែ​នេះ រក​ឃើញ​មាន​ការ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

លោក ដូង វណ្ណា បន្ត​អះអាង​ទៀត​ថា យុទ្ធនាការ​ត្រួតពិនិត្យ​សារធាតុ​គ្រឿងស្រវឹង គ្រឿងញៀន និង​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំពោះ​អ្នក​បើកបរ​យានយន្ត ជា​កាតព្វកិច្ច​មួយ​ដែល​ចាំបាច់​អនុវត្ត​រឹត​បន្តឹង ដើម្បី​សុខ​សុវត្ថិភាព​សន្តិសុខ​ជូន​ពលរដ្ឋ និង​អ្នក​ដំណើរ​ទូទៅ មិថា​ពេល​ថ្ងៃ ឬ យប់​នោះ​ទេ។

លោក​វរសេនីយ៍ទោ ដូង វណ្ណា បន្ថែម​ថា សមត្ថកិច្ច​របស់​លោក​តែងតែ​ពន្យល់​អប់រំ​ណែនាំ​អំពី​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​ខ្លាច​ប៉ូលិស ចៀស​ជាង​ភ្លេច​ការ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួនឯង​អំឡុង​ពេល​បើកបរ​នោះ។ បើកបរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព កុំ​សេព​គ្រឿង​ស្រវឹង កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក។

ផែនការ​ពង្រឹង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​ស្រែអំបិល នឹង​បន្ត​ដាក់​ពង្រាយ​កង​កម្លាំង​ចុះ​ពិនិត្យ​តាម​គោលដៅ​សំខាន់ៗ ក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់​ខ្លួន ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​សុវត្ថិភាព​ចំពោះ​អ្នក​បើកបរ​ពេលយប់ ដើម្បី​ឆ្លើយតប​នឹង​បទបញ្ជា​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ឯកឧត្ដម​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម