Connect with us

ចរាចរណ៍

បេីករថយន្តបុកចូលផ្ទះពលរដ្ឋបណ្តាល​ឱ្យរងរបួសធ្ងន់២នាក់ទាំងព្រឹក

បានផុស

នៅ

បុរសម្នាក់បើករថយន្ដម៉ាក Nissan Navara រេចង្កូតបុករៈតូបលក់បាយ និងផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ពីរនាក់ និងខូចខាតសម្ភារមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បើករថយន្តម៉ាក Nissan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 0864 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅខាងស្តាំដៃបុកតូបលក់បាយបណ្តាលឱ្យបុរសអ្នកលក់បានម្នាក់ និងអ្នកចូលហូបបាយម្នាក់រងរបួសធ្ងន់ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតរងការខូចខាតសម្ភារមួយចំនួនចំណែករថយន្តបង្កកល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងអូសយករថយន្តបង្ក និងឃាត់ខ្លួនអ្នកបើកបរយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម