BREAKING NEWS
Search

​អតីតមន្ត្រី​ធនាគារ​អភិវឌ្ឍន៍​ចិន​ជាន់ខ្ពស់​ម្នាក់ ​ត្រូវ​ជាប់ពន្ធនាគារ ​១៤​ឆ្នាំ​ដោយសារ​អំពើពុករលួយ​ ​

​ក្រុម​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ចិន​ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា អតីត​ប្រធាន​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​នៅ​ធនាគារ​អភិវឌ្ឍន៍​ចិន ​ដែលជា​អ្នកផ្តល់​ប្រាក់កម្ចី​គោលនយោបាយ​ធំ​បំផុត​របស់​ប្រទេស​នេះ ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣.៥​លាន​យ័ន (៥២០,២៧៦​ដុល្លារ​អាមេរិក​) ដោយសារតែ​ទទួល​សំណូក​។​

គណៈកម្មាធិការ​កណ្តាល​សម្រាប់​អធិការកិច្ច​វិន័យ (CCDI) បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់ខ្លួន​ថា លោក Yao Zhongmin បាន​ទទួលយក​សំណូក​ដែល​ស្មើនឹង​ទឹកប្រាក់​ ៣៦.២​លាន​យ័ន​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​តាមរយៈ​បងប្រុស​របស់គាត់​នៅ​ចន្លោះ​ ឆ្នាំ​២០០២ ​ដល់​២០១៣​។​

វា​បាន​និយាយថា គាត់​បានទទួល​យកប្រាក់​នេះ​ជា​ថ្នូរ​នឹង​ជំនួយ​ដែលមាន​ប្រាក់កម្ចី​ និង​ការងារ​កិច្ចសន្យា​ផ្សេងទៀត​។​

CCDI បាន​និយាយថា តុលាការ​បានប្រគល់​ទោស​ស្រាល​ជាង​មុន​ ដោយសារតែ​លោក Yao បាន​ជួយ​ដល់​ការស៊ើបអង្កេត សារភាព​កំហុស ​និង​ប្រាប់​អំពី​ដំណើរការ​នៃ​ឧក្រិដ្ឋកម្ម​របស់គាត់​។​

ក្រុម​ឃ្លាំមើល​បានប្រកាស​កាលពី​ខែមិថុនា ​ឆ្នាំ​២០១៦​ ថា លោក Yao កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​។​

ប្រធានាធិបតី​ចិន​លោក Xi Jinping បានធ្វើ​យុទ្ធនា​ការរីក​រាលដាល​ប្រឆាំងនឹង​អំពើពុករលួយ​ដែល​ផ្តោតលើ​វិស័យ​នានា​ចាប់ពី​យោធា​ទៅដល់​ហិរញ្ញវត្ថុ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684