ព័ត៌មានជាតិ
សត្វជ្រឹងរាប់ពាន់ក្បាល ប្រមូលផ្តុំគ្នាតាមមែកឈើជាប់ស្ទឹងសង្កែ ក្លាយជាទីចាប់អារម្មណ៍ភ្ញៀវទេសចរ
សត្វជ្រឹងរាប់ពានក្បាលប្រមូលផ្តុំគ្នារស់នៅតាមមែកឈើជាប់ស្ទឹងសង្កែ កំពុងក្លាយទៅជាកន្លែងទាក់ទាញ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់ក្នុងខេត្តបាត់ដំបង។

លោក ហឿន សុផល ពលរដ្ឋមួយរូបបានឲ្យដឹងថា សត្វជ្រឹងទាំងអស់នោះមករស់នៅទីនេះយូរណាស់មកហើយ។ ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះបានមករស់នៅតាំងពីអំឡុងឆ្នាំ ១៩៩០ ដោយរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារ ទើបពួកវាក៏បានប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែរបងវត្តរហូតដល់សព្វថ្ងៃនេះ។
អ្នកដំណើរនិងអ្នកទេសចរ នៅពេលធ្វើដំណើរឆ្លងកាត់ស្ពានបាយដំរាំពីទិសខាងលិច សំលឹងមើលទៅដើមឈើបួនដើមដែលនៅខាងមុខ នឹងឃើញសត្វជ្រឹងជាច្រើន កំពុងដេកប៉ក់ស្លាបរវិចៗដូចស្លឹកឈើត្រូវខ្យល់ប៉ក់។
ដោយសារលក្ខណៈខុសប្លែកនៃការរស់នៅរបស់សត្វជ្រឹងទាំងនោះ នាំឲ្យមានភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា (ពិសេសទេសចរអន្តរជាតិ)។ ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេក និងតោងមែកឈើ ត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ ហើយរូបរាងវាគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់ស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។


ដោយសារលក្ខណៈទាក់ទាញនៃសត្វជ្រឹងទាំងអស់នោះហើយ ទើបមានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកមើលជារៀងរាល់ថ្ងៃមិនដែលដាច់។
សត្វជ្រឹងជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើររកចំណីនៅពេលយប់ និងស៊ីផ្លែឈើជាអាហារ (ពិសេសផ្លែឈើមានក្លិនក្រអូប)៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ