BREAKING NEWS
Search

ក្រុម​ហ៊ុនរ៉ែ Rio Tinto បានបំពេញបញ្ចប់​ការ​លក់រ៉ែ​ធ្យូងថ្ម​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Yancoal របស់ចិន

ក្រុម​ហ៊ុន​យក្សរ៉ែ Rio Tinto បានបញ្ចប់ការ​លក់​ភាគ​ច្រើន​នៃ​ទ្រព្យ​ធ្យូងថ្ម​អូស្ត្រាលី​របស់ខ្លួនទៅ​ឲ្យ​ក្រុម​ហ៊ុន​ Yancoal ជា​ក្រុម​ហ៊ុនដែល​ចិន​គាំទ្រ​ និង​ចាប់​ផ្តើម​ត្រួត​ត្រា​អាជីវ​កម្ម​នេះ​នៅថ្ងៃ​សុក្រ​ទី​០១ ខែ​កញ្ញា។ ក្រុម​ហ៊ុន​ Rio ជា​ក្រុម​ហ៊ុនរ៉ែ​ធំ​បំផុត​ទី២​នៅ​លើ​ពិភព​លោក​ ដែល​បានចុះបញ្ចី​ពីរ​នៅអង់គ្លេស​ផង និង​នៅអូស្ត្រាលី​ផង​នោះ​មាន​គណនីនៅ​ធនាគារ​ជាមួយ​ទឹក​ប្រាក់​ចំនួន​២,៤៥​ពាន់​លានដុល្លារ​អាមេរិក​ និង​ជា​មួយ​២៤០​លានដុល្លារ ​អាមេរិក​ថែមទៀត ដែល​ត្រូវ​បង់​ក្នុង​ថ្លៃ​ធ្វើ​អាជីវ​កម្ម។

ជាមួយ​ការ​ធ្វើ​ប្រតិបត្តិ​ការ​​ Coal & Allied របស់ខ្លួន និង​ការ​ផ្ទេរ​ទៅ​ឲ្យ Yancoal នោះ ក្រុម​ហ៊ុន Rio បាននិយាយការ​ថា ផលិត​ធ្យូងថ្ម​ក្តៅ​ឆ្នាំ​២០១៧​របស់​ខ្លួន​ត្រូវ​បានពិនិត្យ​មើលឡើង​វិញ ឃើញ​ធ្លាក់​ចុះ​ពី​១៣​ទៅ​១៤​លាន​តោន​ពី​ចំនួន​១៧-១៨​លានតោន​នៅ​ពេលមុន។ ក្រុម​ហ៊ុន Yancoal ដែល​ត្រួត​ត្រាភាគ​ច្រើន​ដោយ​ក្រុម​ហ៊ុន Yancoal របស់ចិននោះ​ត្រូវ​បាន​គេ​និយម​ចូលចិត្ត បើទោះ​បី​ជាមាន​ការ​ប៉ុន​ប៉ង​ចង់​យ៉ាង​បានខ្លាំង​ដោយ​ Glencore ក៏​ដោយដែលជា​ក្រុម​ហ៊ុន​ផលិតគ្រឿង​ប្រើ​ប្រាស់នោះ។

ក្រុមហ៊ុន​ចិននេះ​បានទទួល​ការ​យល់ព្រម​រួច​ហើយ​ពីក្រុម​ប្រឹក្សា​ពិនិត្យ​មើល​ឡើងវិញ ការ​វិនិយោគ​បរទេស​របស់ប្រទេស​អូស្ត្រាលី​នៅពេលដែល​ក្រុម​ហ៊ុនយក្ស​គ្រឿង​ប្រើប្រាស់​ស្វីស​នេះ​នៅតែ​ត្រូវ​ការ​បទ​ប្បញ្ញត្តិ​ភ្លើង​ខៀវ​នោះ។ ក្រុម​ហ៊ុន​ Rio Tinto ដែល​នៅក្នុង​ខែកុម្ភៈ​បានរាយ​ការណ៍​អំពី​ការ​កញ្ជ្រោល​ឡើងនៅក្នុង​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ​ដោយ​សារ​មាន​ភាព​ល្អប្រសើរ​នៅក្នុង​តម្លៃ​គ្រឿង​ប្រើប្រាស់​នោះ កំពុងតែ​លក់ Coal & Allied នៅក្នុង​ការ​ជំរុញ​ការ​លក់​ភាគ​ហ៊ុន​ដែល​ពួក​អ្នក​ភាគ​សង្ឃឹម​ថា នឹង​នាំឆ្ពោះ​ទៅ​រក​ការ​ការ​ចាក​ចេញ​ទាំង​ស្រុង​ពី​វិស័យ​ធ្យូងថ្ម​នោះ៕
AFP

FILE PHOTO – A sign adorns the building where mining company Rio Tinto has their office in Perth, Western Australia, November 19, 2015. REUTERS/David Gray/File Photo



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114