យានដែលគេឃើញ​ចុងក្រោយ​នៅលើរ៉ាដាកម្ពស់ ២,៤០០ ម៉ែត្រ​នឹង​មិនត្រូវ​បានអ៊ីរ៉ង់អនុញ្ញាត្តិ​ឱ្យសើបអង្កេតអ្វីទំាងអស់

យោង​តាម aljazeera អ៊ុយក្រែនមិនទទួលស្គាល់អំពី​ថា គ្មាន​ការវាយប្រហារហើយ​ទទេៗ បណ្តាលឱ្យធ្លាក់យន្តហោះនៅអ៊ីរ៉ង់ទេ។

នៅក្រោយ​ហេតុការណ៍ ​ធ្លាក់​យន្តហោះដឹកអ្នកដំណើរអន្ដរជាតិអ៊ុយក្រែន យ៉ាង​តក់ស្លុតក្នុងទីក្រុងតេហេ​រ៉ង់ ដែល​បានសម្លាប់មនុស្ស​មិនមានទោសជាង១៧០នាក់​ ពោលគឺគ្មាន​អ្នកណាម្នាក់លើយន្តហោះរួចជីវិតនោះកាលពី​ព្រឹកព្រលឹមថ្ងៃទី ៨ ខែមករាម្សិលមិញ ឆ្នាំ ២០២០ ទោះបីជារដ្ឋាភិបាលនៅក្រុង ​តេហេរ៉ង់អះអាង ​អំពី​កំហុស​បច្ចេកទេស ប៉ុន្តែ​ខាង​អ៊ុយក្រែន​បានបដិសេធ។

ពិភពលោកបាន​ដាក់ចេញនូវមន្ទិលធំ ចំពោះឧប្បត្តិវហេតុ​ដែល​កើតមាន​ដូរជាមួយអាយុ​ជនស៊ីវិលជាង១០០នាក់ នៅចំពេលដែលកំពុង​មាន​ភាពតានតឹងកាន់តែខ្លាំងឡើងលើឆាក​នយោបាយការបរទេស រវាង​អ៊ឺរ៉ង់ជាមួយ​អាមេរិក។

មិនតែ​ប៉ុណ្ណោះ​គ្មាន​អ្នកណា​នឹងរំពឺង​ឡើយ អំពីការបើកឱ្យមាន​ទម្រង់ណាមួយក្តីនៃ​​ការស៊ើបអង្កេតស្វែងរកការពិត​លើមហន្តរាយនេះ​។ យន្ដហោះអន្ដរជាតិអ៊ុយក្រែន បានស្ថិតក្នុងការ​ធ្វើដំណើរឆ្ពោះទៅកាន់​រដ្ឋធានីគីវី​តែ​អកុសល​ បានធ្លាក់ចុះមកយ៉ាងគំហុក បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិអ៊ីម៉ាមខូមេមី នៅទីក្រុងតេហេរ៉ង់បានតែបន្តិច។

យោងតាមគេហទំព័រត្រួតពិនិត្យការហោះហើរ FlightRadar 24 បានឲ្យដឹង ថាយន្ដហោះប៊ូអ៊ីង ៧៣៧-៨០០ ត្រូវបានគេឃើញចុងក្រោយ នៅលើរ៉ាដាដែលមានកម្ពស់ ២,៤០០ ម៉ែត្រ។

ភ្លាមៗបន្ទាប់ ការធ្លាក់ មន្រ្តីអ៊ីរ៉ង់បាននិយាយថា ការគាំងម៉ាស៊ីន​ជាហេតុផល​បណ្តាលឡើង​នូវ​អគ្គិភ័យឆាបឆេះហើយ​យអ្នកបើកបរយន្តហោះបាន​បាត់បង់ការគ្រប់គ្រង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនវិញ បានចេញសេចក្តី​រាយការណ៍ដោយ​ដកស្រង់ការផ្សាយរបស់សារព័ត៌មានហ្សកដានី Al Hadath ភ្លាមៗ ដោយអះអាងថា យន្ដហោះនេះត្រូវបានទម្លាក់ចោល​ដោយកងទ័ពអាកាសអ៊ីរ៉ង់។

នាយករដ្ឋមន្រ្តី Oleksiy Honcharuk បានប្រាប់សន្និសីទសារព័ត៌មាន ថា ចង់និយាយពីលទ្ធភាពនៃការបាញ់មីស៊ីល ឬការវាយប្រហារមកលើយន្ដហោះនេះ ទាល់តែការស៊ើបអង្កេតជាផ្លូវការចប់ហើយ។

លោកបាននិយាយថា ក្រុមអ្នកជំនាញកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីស៊ើបអង្កេតពីការធ្លាក់យន្តហោះនេះ និង​ប្រមូលសាកសពជនរងគ្រោះ ហើយបញ្ជូនពួកគេមក​អ៊ុយក្រែនវិញ។

លោកបានមានប្រសាសន៍ថានៅម៉ោង​បួនភ្លឺនេះថា “ ក្រុមយើងបានត្រៀមចេញទៅតេហេរ៉ង់ហើយ​ទោះយ៉ាងណាក៏ដោយ​” ។

យោងតាមកិច្ចព្រមព្រៀងអន្តរជាតិ អ៊ុយក្រែនអាចចូលរួមក្នុងការស៊ើបអង្កេត ក្នុងនាមជារដ្ឋនៃការចុះឈ្មោះយន្តហោះ ប្រតិបត្តិករ។

មន្ត្រីអ៊ីរ៉ង់បាននិយាយថា ទិន្នន័យនៃការហោះហើរ និង ម៉ាស៊ីនថតសំឡេងក្នុង​កាប៊ីនយន្ដហោះដែលគេស្គាល់ថាជា ប្រអប់ខ្មៅ ត្រូវបានរកឃើញ។ ការពិនិត្យរបស់ពួកគេ មានសារៈសំខាន់ណាស់ក្នុងការវែកញែក​រក មូលហេតុឬបំភ្លៃ​អំពី​អាថ៌កំបាំង​នៃការធ្លាក់។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបាននិយាយថា យន្ដហោះដែលមានអាយុ ៣ ឆ្នាំមួយនេះ បានទទួលការត្រួតពិនិត្យថែទាំកាលពីថ្ងៃច័ន្ទ ហើយមិនមានបញ្ហាបច្ចេកទេសណាមួយត្រូវបានគេបញ្ជាក់ទុក​នោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Yevhen Dykhne បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងគីវីថា“ វាគឺជាយន្តហោះមួយ ក្នុងចំណោមយន្តហោះដែលល្អបំផុតដែលយើង​មាន! ឯនាវិកដ៏មានសមត្ថភាពអស្ចារ្យនិងគួរឱ្យជឿទុកចិត្ត” ។

មិត្តរួមការងាររបស់គាត់បានអះអាងថា លក្ខខណ្ឌនៃការហោះហើរនៅអាកាសយានដ្ឋាន Tehran មានភាពស្មុគស្មាញ។

លោក Ihor Sosnovsky អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់អ្នកយកព័ត៌មានថា“ ដោយដឹងថាអាកាសយានដ្ឋាន Tehran មិនមែនជាការងាយស្រួលទេ ក្នុងការបណ្តុះបណ្តាលឬសាកល្បង​សម្រាប់នាវិកទាំងអស់” ។ ដោយពិចារណាថា យន្ដហោះមានកម្ពស់ ២,៤០០ ម៉ែត្រពីលើដីមុនពេលដែលវាបាត់ពីរ៉ាដា លោកថា ទុកថា​ជាកំហុសរបស់នាវិកគឺមិនទំនងទេបើគេចេះបច្ចេកវិទ្យាផ្លូវអាកាស​។

លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយថាតើយន្ដហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលឬអត់នៅឡើយ។ អ្នកបើកយន្តហោះ Volodymir Haponenko​មុនស្លាប់​ បានមានបទពិសោធន័ ហោះហើរជាង ១០,០០០ ម៉ោង ក្នុងអំឡុងពេលហោះហើររាប់រយជើង​រួចមកហើយ​។

ភរិយារបស់គាត់ឈ្មោះ Yekaterina Haponenko ដែលជាម្តាយនៃកូនតូច​ពីរនាក់បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អាកាសចរណ៍ គឺជាជីវិតរបស់ប្តីខ្ញុំ!គាត់គឺជាអ្នកបើកយន្តហោះដ៏អស្ចារ្យម្នាក់” ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Vadym Prystaiko បាននិយាយដែរថា ជនជាតិអ៊ុយក្រែនចំនួន ១១ នាក់រួមទាំងនាវិក ៩ នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។

ចំណែកជនជាតិអ៊ីរ៉ង់ វិញមាន​ដល់ទៅ៨២ នាក់និងកាណាដា ៦៣ នាក់នៅលើយន្តហោះរួមជាមួយស៊ុយអែដ ១០ នាក់អាហ្វនិងហ្គានីស្ថាន ៤ នាក់ អាល្លឺម៉ង់ ៣ នាក់និងអង់គ្លេស ៣ នាក់។

ទោះយ៉ាងណា​ មន្ត្រីនៅក្នុងទីក្រុងតេហេរ៉ង់បាននិយាយថា ជនរងគ្រោះ ១៤៧ នាក់ជាជនជាតិអ៊ីរ៉ង់ ដែលមានសញ្ជាតិពីរ។

បណ្តា​យន្ដហោះ ៧៣៧-៨០០ របស់ក្រុមហ៊ុនប៊ូអ៊ីងនឹងប្រឈមមុខនឹងការត្រួតពិនិត្យជាអន្តរជាតិបន្ទាប់ពីការធ្លាក់នោះ។

កាលពី​ខែធ្នូកន្លងមក នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dennis Muilenburg ត្រូវបានដកចេញពីតួនាទី បន្ទាប់ពីគ្រោះមហន្តរាយរបស់ក្រុមហ៊ុនកើតឡើងបន្តបន្ទាប់ដោយ​ យន្តហោះ​ធុន ៧៣៧ Max ២ គ្រឿង​បានធ្លាក់ក្នុងឆ្នាំ ២០១៨ ។

សាយ ពេជ្រ