BREAKING NEWS
Search

បទ​ចម្រៀង​ថ្មី​ «​ខ្ញុំ​អាច​ធ្វើ​បាន​» ​សម្រាប់​ជន​ពិការ​អបអរសាទរ​​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៥

​ភ្នំពេញ ​៖ ដើម្បី​អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ និង ទិវា​ជនពិការ​អន្តរជាតិលើក​ទី​៣៥ អង្គការ​ជនពិការ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​នូវ​បទ​ចម្រៀង​ថ្មី​ឈ្មោះថា «​ខ្ញុំ​អាចធ្វើ​បាន» នៅទីស្នាក់ការ​កណ្តាលអង្គការ​ជនពិការ​កម្ពុជា​វត្ត​ថា​ន់ រាជធានី នា​ល្ងាច​ថ្ងៃទី០៣ ធ្នូ។

​តាម​ការលើកឡើង​រប​ស់លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា បានមានប្រសាសន៍ថា ទិវា​ជនពិការ​កម្ពុជា​អន្តរជាតិ​លើក​ទី៣៥ រដ្ឋាភិបាល​យើង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី០៧ ធ្នូ ខាងមុខនេះ ក៏​ប៉ុន្តែ​អង្គការ​ជនពិការ​កម្ពុជា​បានធ្វើ​កម្មវិធី​ពិសេស ​ក្នុង​គោលបំណងថ្ងៃយើង​សិទ្ធិ​របស់​យើង ទិវា​របស់​យើង​ដើម្បី​ជា​ឱកាស​សម្ពោធ​ចម្រៀង​ជនពិការ​យើងផងដែរ​ ដែល​ចម្រៀង​ជនពិការ​នេះ នឹង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​ខ្លារបស់​ជនពិកា​រ​ ឱកាស​ជនពិការ​ចូលរួម​ក្នុងសង្គម​។

លោក​បន្តថា​ លើសពីនេះទៅទៀត អង្គការ​ជនពិការ​យើង​ក៏​ចង់​ផ្សព្វផ្សាយ​បន្ថែម​ទៅនឹង​អនុសញ្ញា​ជនពិការ​កម្ពុ​ជា ​ច្បាប់​ស្តីពី​សិទ្ធិ​ការពារ និង​ សិទ្ធិ​របស់​ជនពិការ​នោះ​ផង។ លោក​បានថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ​ដែល​បានគិត​គូរ​ពី​ជនពិការ​ឱ្យ​ជនពិការ​មាន​សិទ្ធិ​ស្មើភាពគ្នាក្នុងសង្គម​។ ​លោក​ថា ក្នុង​កម្ម​ពិធី​សម្ពោធ​បទ​ចម្រៀង «​ខ្ញុំ​អាចធ្វើ​បាន» ដាក់ជូន​ទស្សនា និង ​ក៏មាន​រៀបចំ​ចាប់​រង្វាន់​ជា​កាដូរ​ជូន​ដល់បងប្អូន​ពិការ​យើងជាង​២០០​នាក់ ហើយក៏ពុំមែន​ជាការដាក់​ទាន​ដល់​ជនពិការ​យើង​នោះទេ គឺ​ចង់បង្ហាញ​ពី​ទិវា​យើង និង​ ការជួបជុំ​ជនពិការសប្បាយរីករាយ​ក្នុងឱកាស​ចុងឆ្នាំ​នេះដែរ​។

លោកស្រី វណ្ណ ថុ​ន នាយក​ប្រចាំ​ប្រទេស​កម្ពុជា ADD ដែលជា​អ្នក​ឧបត្ថម្ភ​បាន​មានប្រសាសន៍ថា អស់​រយៈ២០​ឆ្នាំ​មកនេះ មាន​ពិការភាព​ធំ​ទូលាយ​ដូច​បច្ចុប្បន្ន បានធ្វើ​ឱ្យមាន​ដំណាក់កាល​ថ្មី​នូវការតស៊ូ​នៅ​សិទ្ធិ និង ​ធ្វើឱ្យមាន​សកម្មភាពរ​បស់​ជនពិការ​ឃើញថា​មាន​វិវឌ្ឍ​។​ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ ជាក់ស្តែងមុន​ពេលនេះ​នៅ​ប៉េកាំង ​ដើម្បីត្រួតពិនិត្យ​ជនពិការ​យុទ្ធសាស្ត្រ​ឱ្យក្លាយ​ជាការ​ពិត​។ លោក​បន្តថា ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការពុំមាន​ការរើសអើង​ជនពិការ​ជា​ជំហាន​មួយ និង​ នៅតាម​មន្ទីរ​ក្រសួង​យើង​មាន​ពិការភាពក្នុង​ក្រសួង​នីមួយៗ អញ្ចឹង​យើង​ឃើញ​សកម្មភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​បានយកចិត្តទុកដាក់​ខ្ពស់​ដល់ជនពិការ លោក​ក៏បានធ្វើ​ការអំពាវនាវ​ដល់​ជនពិការ​ឱ្យ​ចេះ​ជួយ​ដល់ខ្លួនឯង​ដែល​ទាក់ទិន​ដល់​សមត្ថភាព ​ការគ្រប់គ្រង​ និង ​ការខិតខំ​រៀនសូត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114