BREAKING NEWS
Search

ខេត្តកោះកុង​ បើក​យុទ្ធនា​ការចែក​មួកសុវត្ថិភាព​

កោះកុង​ ៖ នៅ​ព្រឹក​មិញ​នេះ នគរបាល​ចរាចរ​ណ៍ខេត្តកោះកុង ដោយ​សហការ​ជាមួយ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង និង​ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កោះកុង បាន​បើក​យុទ្ធនា​ការចែក​មួកសុវត្ថិភាព​ជូនបងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២៥០​មួក នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង និង ​មុខ​សាខា​ពន្ធដារខេត្ត​។​

​លោក កៅ ប៊ុន​គីម ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាលខេត្តកោះកុង បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យ​មាន​យុទ្ធនាការ​ខាងលើ គឺធ្វើឡើង​ដើម្បីជាការ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ឲ្យ​កាន់តែច្បាស់ ​អំពើ​គុណ​ប្រ​យោ​ជន៍នៃ​ការពាក់​មួកសុវត្ថិភាព ពិសេស​គឺ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម និង ​យល់ដឹង​ឲ្យ​បាន​ច្រើន​ពីច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​ការបាត់បង់​អាយុជីវិត​ដោយគ្រោះថ្នាក់​ចរាចរ​ណ៍។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ថវិកាចំណាយ​ក្នុង​ការបើក​យុទ្ធនាការ​ខាងលើ គឺជា​ខ្ទង់ចំណាយ​របស់ក្រសួងមហាផ្ទៃ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង ​ជា​អ្នកចំណាយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114