BREAKING NEWS
Search

អ្នកទេសចរ​ឈឺ​ធ្ងន់​ បន្ទាប់ពី​ប្រើ​ថ្នាំ​ច្រើន​ហួស​នៅ​ប្រទេស​អូស្ត្រាលី

អាជ្ញាធរ​អូស្ត្រាលី​និង​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកទេសចរ​បរទេស​ចំនួន​៩​នាក់​ដែល​ក្នុងនោះ​មាន​ប្រាំ​នាក់​មកពី​ប្រទេស​បារាំង​ គឺ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ បន្ទាប់ពី​ប្រើ​ថ្នាំពុល​ឡាន​ដែល​ពួកគេ​យល់​ខុស​ថា​ជា​កូកាអ៊ីន​ ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

បុរស​បីនាក់​ក្នុងនោះ​ដែលមាន​ពីរ​នាក់​ជា​ជនជាតិ​បារាំង​និង​ម្នាក់ទៀត​ជា​ជនជាតិ​អាល្លឺម៉ង់​គឺ​នៅតែ​ស្ថិតក្នុង​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​គ្រូពេទ្យ​សង្គ្រោះ​ត្រូវបាន​គេ​ទូរស័ព្ទ​ឲ្យ​ទៅផ្ទះ​មួយ​នៅ​តំបន់ Victoria Park ជាយក្រុង Perth កាលពី​រាត្រី​ថ្ងៃ​អង្គារ​។​

ប៉ូលិស​អូស្ត្រាលី​ភាគ​ខាងលិច (WA) បាន​និយាយថា បុរស​ចំនួន​៧​នាក់​និង​ស្ត្រី​២​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​២១​ទៅ​២៥​ឆ្នាំ​បាន​ប្រើ​ថ្នាំ Hyoscine ហើយ​បាន​សន្លប់​។​

វេជ្ជបណ្ឌិត​សង្គ្រោះបន្ទាន់​លោក David McCutcheon នៃ​មន្ទីរពេទ្យ Royal Perth បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ចំនួន​បីនាក់​នៅតែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

លោក​បាន​ប្រាប់​កាសែត West Australian ថា “​ខ្ញុំ​ប្រាកដ​ណាស់​ថា មនុស្ស​ជាច្រើន​នាក់​នឹង​ស្លាប់​បើសិន​មិនមាន​ការធ្វើអន្តរាគមន៍​ពី​ក្រុមគ្រូពេទ្យ​នោះទេ​”​។​

ប៉ូលិស WA បាន​និយាយថា វេជ្ជបញ្ជា​ថ្នាំ Hyoscine ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​ថា Scopolamine ផងដែរ​ដែល​ត្រូវបាន​ប្រើ​ក្នុង​កម្រិត​ទាប​ជា​ថ្នាំ​ព្យាបាល​និង​សម្រាប់​ព្យាបាល​ការពុល​ឡាន​គឺជា​ថ្នាំ​ដែល​អាច​កំណត់​អត្តសញ្ញាណ​តែមួយគត់​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សំណាក​ពី​អ្នកជំងឺ​។​

ជនរងគ្រោះ​ម្នាក់​ដែលជា​ជនជាតិ​អ៊ីតាលី​ឈ្មោះ Simone បាន​ប្រាប់ West Australian ថា ថ្នាំ​នេះ​បានមក​ដល់ផ្ទះ​នៅក្នុង​កញ្ចប់​មួយ​ដែល​ផ្ញើ​ទៅកាន់​មនុស្ស​ដែល​លែង​រស់នៅ​ទីនោះ​ទៀត​។​

នៅពេលដែល​បើក​កញ្ចប់​នោះ ពួកគេ​បានឃើញ​ម្សៅ​ពណ៌​ស​មួយ​រុំ​ដោយ​ក្រដាស​ដែលមាន​សរសេរ​ពាក្យ​ថា “scoop” នៅលើ​វា​។​

ដោយ​គិតថា​វា​ជា​កូកាអ៊ីន ពួកគេ​បាន​បែងចែក​ម្សៅ​នោះ​ហើយ​ហឺត​វា​បន្ទាប់មក​គាត់​បាន​សន្លប់​ហើយ​មិនអាច​ស្រែក​ឲ្យ​គេ​ជួយ​បាន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114