BREAKING NEWS
Search

កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ដាក់ពាក្យ​ប្តឹង​ចំពោះ​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំងឡាយណា ដែល​ឆ្លៀត​ដំ​ឡើង​ថ្លៃ​លើស​កំណត់

ភ្នំពេញ​ ៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន ប្រកាស​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​អភិបាល​រាជធានី ខេត្ត​ទាំង​២៥ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំពោះ​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំងឡាយ​ណា ដែល​ឆ្លៀត​ដំ​ឡើ​ថ្លៃ​លើស​កំណត់ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ផេ​ក​ផ្លូវការ​របស់ខ្លួន​។

កញ្ញា ធី សុវណ្ណ​ថា បានសរសេរ​ថា “​ចាប់ពី​ថ្ងៃទី “១១ មករា ២០១៨” នាង​ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្តឹង​ជូន​អភិបាល ខេត្ត ក្រុង ទាំង​២៥ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំពោះ​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំងឡាយ​ណា ដែល​ដំ​ឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​លើស​ពី​៥០០រៀល​/១​ម៉ូតូ​។ សូម​ប្រជាជន​ទូទាំងប្រទេស ចូលរួម​សហការ​ផ្តល់​ដំណឹង​ជូន​នាង​ខ្ញុំ ដើម្បី​ចាត់ការ​តាមច្បាប់​”។

ការប្រកាស​ដាក់ពាក្យ​ប្តឹង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ទីតាំង​ជុំវិញ​អគារ Naga World (​សង្កាត់​ទន្លេបាសាក់​) បាន​ឆ្លៀតឱកាស​កេង​ឡើងថ្លៃ​ផ្ញើ​ម៉ូតូ​៥០០០រៀល ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114