BREAKING NEWS
Search

កញ្ញា ធី សុវណ្ណ​ថា ទទួល​បាន​ការ​អញ្ជើញ​ចូលរួម​កម្មវិធី “Queen of the Spa Korea 2018” នៅ​ទីក្រុង​សាយ​ហ្គ​ន

ភ្នំពេញ ​៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការអញ្ជើញ​ចូលរួម​កម្មវិធី “Queen of the Spa Korea 2018” នៅ​ទីក្រុង​សាយ​ហ្គ​ន សាធារណរដ្ឋ​ស​សង្គមនិយម​វៀតណាម តំណាង​ពី​ប្រទេស​កម្ពុជា នេះ​បើ​តាម​ការបញ្ជាក់​ពីសា​មី​ខ្លួន។

កញ្ញា ធី សុវណ្ណ​ថា បាន​ប្រ​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ថា កញ្ញា​ទទួលបាន​ការ​អញ្ជើញ​ចូលរួម​កម្មវិធី “Queen of the Spa Korea 2018” នៅ​ទីក្រុង​សាយ​ហ្គ​ន ប្រទេស​វៀតណាម ហើយនឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។

ដោយឡែក​នៅ​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក៏បាន​សរសេរ​ដែរ​ថា “​ថ្ងៃស្អែក នាង​ខ្ញុំ បាន​ទទួល​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កម្មវិធី “Queen of the Spa Korea 2018” នៅ​ទីក្រុង​សាយ​ហ្គ​ន ប្រទេស​វៀតណាម។ ចូលរួម​ដោយ​នារី​តំណាង​មកពី​១២​ប្រទេស នាង​ខ្ញុំ ជា​តំណាង​ពី​ប្រទេស​កម្ពុជា​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ កញ្ញា ធី សុវណ្ណ​ថា ទទួល​បាន​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​ដែល​កញ្ញា​តំណាង​ឲ្យ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​អ្នកជំនួញ​អាស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ឯ​កិច្ចប្រជុំ​អ្នកជំនួញ​អាស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី នោះ ក្រុម​អ្នកជំនួញ ដែល​បាន​ចូលរួម បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ​រីកចម្រើន និង​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114