BREAKING NEWS
Search

ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​មណ្ឌល​ភូមិភាគ​ទី​៤ ក្នុង​ខេត្តសៀមរាប

សៀមរាប ៖ នា​ព្រឹក​ថ្ងៃ​សៅ​រ៍ ១០​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​មណ្ឌល​ភូមិភាគ​ទី​៤ និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​សៀមរាប និង​ជា​អនុប្រធាន​មណ្ឌល​ភូមិភាគ​៤ បាន​ដឹកនាំ​សមាជិក សមាជិកា បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា នៅ​មណ្ឌល​ភូមិភាគ​ទី​៤ ក្នុង​ខេត្តសៀមរាប​។

ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឃឹម ប៊ុន​សុង សមាជិក​គណៈក​ម្មា​ធិ​ការ​កណ្តាល និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការ​គណបក្ស​ខេត្ត លោក​នូ ផល្លា សមាជិក​គណៈក​ម្មា​ធិ​ការ​កណ្តាល និង​ជា​អនុប្រធាន​គណៈក​ម្មា​ធិ​ការ​គណបក្ស​ខេត្ត ព្រមទាំង​សមាជិក សមាជិកា នៃ​គណបក្ស​ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​សរុប ២១៨៨​នាក់​។

សូម​បញ្ជាក់​ផង​ដែរ​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​យុទ្ធនាការ​នេះ​មាន​រយៈ​ពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​សៅ​រ៍ ទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ហើយ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត។

សម្ដេច​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ផ្ដាំផ្ញើ​ដល់​សមាជិក សមាជិកា​ថា ត្រូវ​ដណ្តើម​ជោគជ័យ​ក្នុង​ការ​បោះ​ព្រឹទ្ធសភា​ឲ្យ​បាន ព្រោះ​ជា​ស្ថាប័ន​សំខាន់ ជំនួស​ពេល​អវត្តមាន​ព្រះមហាក្សត្រ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114